ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តែងតាំង ថ្នាក់ដឹកនាំខុទ្ទកាលល័យ ពិធីការ និងសមាជិកក្រុមលេខា សម្ដេចតេជោ ហ៊ុន សែន​

525

ភ្នំពេញ៖ ប្រមុខរដ្ឋស្ដីទី សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់​ តែងតាំងថ្នាក់ដឹកនាំខុទ្ទកាល័យ ពិធីការ និងសមាជិកក្រុមលេខា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

ព្រះរាជក្រឹត្រនៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨នេះ ប្រមុខរដ្ឋស្ដីទី បានតែងតាំង លោក ហូ សិទ្ធី ជានាយកខុទ្ទកាល័យ មានឋានៈស្មើទេសរដ្ឋមន្ដ្រី បន្ថែមលើមុខងារបច្ចុប្បន្ន និងមាននាយរងខុទ្ទកាល័យ ចំនួន២២រូប។ ដោយឡែក ក្រុមពិធីការមានចំនួន៥រូប ដែលមានលោកស្រី សុងឡេង បូរ៉ា ជានាយិកាពិធីការ មានឋានៈស្មើរដ្ឋមន្ដ្រី និងសមាជិកក្រុមលេខា ចំនួន៦៦រូប៕

អត្ថបទដែលជាប់ទាក់ទង