ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណបក្សប្រជាជនកម្ពុជា បានរំដោះអាយុជីវិត បងប្អូនប្រជាពលរដ្ឋកម្ពុជាចំនួន២លើករួចមកហើយ

59

ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជាបានរំដោះអាយុជីវិត បងប្អូនប្រជាពលរដ្ឋកម្ពុជាចំនួន២លើករួចមកហើយ បន្ថែមពីនេះគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានធ្វើការអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើនរុងរឿងនឹងធ្វើឱ្យកម្ពុជាស្មើមុខ ស្មើមាត់នៅលើឆាកអន្តរជាតិថែមទៀត។

   នេះជាការលើកឡើងរបស់លោកជា ពិសី ប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌគោក ក្នុងឱកាសដែល

លោកនិងលោកស្រី បានអញ្ជើញចូលរួម ក្នុងពិធីប្រគុំតន្ត្រី  រាំលេងកំសាន្តសប្បាយ នៃយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាសង្កាត់ នៅសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក កាលពីរាត្រីថ្ងៃទី២៨ឧសភានេះ។

  លោកជា ពិសី បានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជាបានជួយរំដោះអាយុជីវិតប្រជាពលរដ្ឋកម្ពុជាចំនួន២លើករួចមកហើយ ក្នុងនោះទី១ គណបក្សប្រជាជនកម្ពុជាបានរំដោះអាយុជីវិត ប្រជាពលរដ្ឋ នៅទូទាំងប្រទេសពីរបបប៉ុលពតនៅថ្ងៃទី០៧មករាឆ្នាំ១៩៧៩ និងទី២ បានរំដោះអាយុប្រជាពលរដ្ឋ ទូទាំងប្រទេសដែរ ចេញពីជំងឺកូវីដ-១៩ ដោយមកដល់ពេលនេះ ប្រទេសកម្ពុជាបានបើកឲ្យដំណើរការសេដ្ឋកិច្ចជាធម្មតាឡើងវិញ។ 

   លោកបន្តថា ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាគឺជាអ្នកដឹកនាំ ដែលនាំអោយប្រទេសមានសុខ សន្តិភាព មានការអភិវឌ្ឍ មានអគារខ្ពស់ៗ ។ នេះជាគុណបំណាច់របស់សម្ដេចតេជោហ៊ុន សែន។លោក ជា ពិសី ក៏បានធ្វើការអំពាវនាវឲ្យ បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវទៅចូលរួមបោះឆ្នោតនៅថ្ងៃទី០៥ខែមិថុនាឆ្នាំ ២០២២នេះទាំងអស់គ្នា ហើយបោះឆ្នោតជូន

គណបក្សប្រជាជនកម្ពុជា។

   លោកប៉ិច សុខឃឿន ប្រធានគណបក្សប្រជាជនកម្ពុជាសង្កាត់ទឹកល្អក់ទី១ និងជាចៅសង្កាត់ បានមានប្រសាសន៍បញ្ជាក់ថា ការប្រគំតន្ត្រីនេះ គឺដើម្បីផ្សព្វផ្សាយអំពីគោលនយោបាយអភិវឌ្ឍន៍របស់សង្កាត់ ជាមួយនិងការចោទជាសំណួរផងដែរ ពាក់ព័ន្ធការអភិវឌ្ឍន៍របស់សង្កាត់ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋជាដើម។ ជុំវិញការចោទសួរនេះ លោកប៉ិច សុខឃឿនបាន បញ្ជាក់ថា ចំពោះការផ្ដល់សេវាជូនប្រជាពលរដ្ឋ សង្កាត់អនុវត្តបានយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រនិងពេញចិត្ត ពេញថ្លើមពីប្រជាពលរដ្ឋ យើងបានដាក់អំពូលភ្លើងបំភ្លឺសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្មេងអាយុ៦ឆ្នាំបានចូលរៀន ១០០% ផ្គត់ផ្គង់ទឹកភ្លើងមាន១០០% ការចាក់វ៉ាក់សាំងការពារកូវីដ-១៩ជូនប្រជាពលរដ្ឋចាប់ពីដុសទី១ដល់ដុសទី៤ បានគ្រប់គ្នា ។លោកសូមអោយបងប្អូនទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា សង្កាត់ទឹកល្អក់ទី១ ដែលមានលេខរៀងលេខ២៕

 

អត្ថបទដែលជាប់ទាក់ទង