ចាប់បុរសម្នាក់ពីបទរំលោភសេពសន្ថវៈ ហើយគេចខ្លួន កាលពី៨ឆ្នាំមុន
នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១១ ព្រឹក ចំណុចភូមិផ្លូវបំបែក ឃុំព្រៃស្វាយ កំលាំងនគរបាលស្រុកមោងប្ញស្សី បានចាប់ឃាត់ខ្លួន មុខសញ្ញាមានដីកាស្វែងរកចាប់ខ្លួនជនជាប់ទោសបាន១នាក់ ឈ្មោះ ហួត ណាង ហៅធំ ភេទប្រុស អាយុ38ឆ្នាំរស់នៅភូមិឃុំខាងលើ ពីបទរំលោភសេពសន្ថវៈ ប្រព្រឹត្តិនៅភូមិព្រៃសំឡ ឃុំព្រៃស្វាយ ស្រុកមោងប្ញស្សី កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០០០។
ការចាប់ខ្លួនបុរសខាងលើនេះ ដោយអនុវត្តន៍តាមការណែនាំបញ្ជាផ្ទាល់ពី លោក ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង ក៏ដូចជាលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងនគរបាលទទួលបន្ទុកផែនព្រហ្មទណ្ឌ។
តាមដីកាស្វែងរកចាប់ខ្លួនជនជាប់ទោស លេខ09 ដចខ ជជទ ចុះថ្ងៃទី៤ ខែមីនា ឆ្នាំ២០០២ របស់លោក និល ណុន ប្រធានតុលាការខេត្តបាត់ដំបង ៕