លោក ឡុង ឌីម៉ង់ ៖ បងប្អូនប្រជាពលរដ្ឋ នៅក្រុមទី២០ និងក្រុមទី២៣ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ នឹងទទួលបានកម្មសិទ្ធិដីធ្លីដោយស្របច្បាប់
ក្រុងព្រះសីហនុ ៖ រសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ លោក ឡុង ឌីម៉ង់ ប្រធានក្រុមការងារចុះជួយសង្កាត់លេខ១ បានចុះផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យលេខ១៣ អនក្រ.បក ស្តីពីការកំណត់ និងការបែងចែកតំបន់គ្រប់គ្រងក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយ ជូនបងប្អូនប្រជាពលរដ្ឋ នៅសង្កាត់លេខ១ ក្រុងព្រះសីហនុ។
សូមអបអរសាទរបងប្អូនប្រជាពលរដ្ឋ នៅក្រុមទី២០ និងក្រុមទី២៣ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ នឹងទទួលបានកម្មសិទ្ធិដីធ្លីដោយស្របច្បាប់។
សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដេីម្បីថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ច៕