ករណីឃាតកម្ម ជនល្មើសម្នាក់ លួងលោមកូនស្រីគេ ឲ្យមកជិះម៉ូតូ រួច រឹតកសម្លាប់ ហើយញាត់ការ៉ុង បោះចូលក្នុងទឹកស្ទឹង ព្រោះខឹងនិងម្តាយ ជនរងគ្រោះដៀលថា ជាពូជរំលោភគេ
ខេត្តកំពង់ធំ ៖ ជនល្មើសម្នាក់ លួងលោមកូនស្រីគេឲ្យមកជិះម៉ូតូ រួច រឹតកសម្លាប់ ហើយញាត់ការ៉ុងបោះចូលក្នុងទឹកស្ទឹង ព្រោះខឹងនិងម្តាយជនរងគ្រោះដៀលថា ជាពូជរំលោភគេ ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ នៅចំណុច ស្ពានផ្លុង ស្ថិតក្នុងភូមិចំបក់ជ្រុំ ឃុំប្រាសាទ ស្រុកសន្ន្ទុក ខេត្តកំពង់ធំ។
សាហាវម្លេះទើបតែចេញពីគុកសោះ ខឹងម្តាយជនរងគ្រោះដៀលត្មឹះល្បួងកូនស្រីគេយកមករឹតកសម្លាប់ សពក្មេងស្រីរងគ្រោះឈ្មោះ សារីន សុភ័ត្រា អាយុ១៤ ឆ្នាំ(ជាមនុស្សពិការភ្នែកម្ខាងនិងពិការជើង រស់នៅភូមិផ្លុង ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ ត្រូវបានសម្ថកិច្ចនិងសាច់ញាតិស្វែងរកឃើញនៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២នេះ នៅចំណុចអន្លង់ក្អាន ស្ថិតនៅភូមិចំបក់ជ្រុំ ឃុំប្រាសាទ ស្រុកសន្ទុក ដែលបង្កឡើងដោយជនសង្ស័យ ឈ្មោះ បួន យ៉ិក ភេទប្រុស អាយុ២៦ឆ្នាំ នៅក្នុងភូមិផ្លុង ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ។
សមត្ថកិច្ចប្រាប់ថា ជនសង្ស័យទើបតែចេញពីពន្ធនាគារថ្មីៗនេះដោយជាប់ទោសពីបទរំលោភ ហើយហេតុការណ៍ខាងលើបានកើតឡើងកាលពីថ្ងៃទី២៧ ខែឧសភា បង្កឡើងដោយជនសង្ស័យបានធ្វើសកម្មភាពល្បួងជិះម៉ូតូឌុបក្មេងស្រីរងគ្រោះយកមករិតកកនឹងអាវ បណ្តាលឲ្យស្ល្លាប់ ហើយចាប់ញាត់ក្នុងបេការ៉ុងពណ៌សរូបត្រីរួចចង់មាត់ការ៉ុងយកមកបោះចោលចូលទៅក្នុងទឹកស្ទឹងចម្ងាយប្រហែលជា១០០ម៉ែត្រពីស្ពាន ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យក៏បានជិះម៉ូតូគេចចេញពីកន្លែងកើតហេតុ វិលត្រឡប់ទៅផ្ទះវិញបាត់។
លុះដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ សម្ថកិច្ចជំនាញបានស្រាវជ្រាវហើយក៏បាននាំខ្លួនជនសង្ស័យមកអធិការដ្ឋាននគរបាលស្រុកសន្ទុក ដើម្បីសួរនាំ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានឌុបជនរងគ្រោះឈ្មោះ សារីន សុភ័ត្រា យកទៅសម្លាប់ពិតប្រាកដមែន ។
ដោយសារតែរូបគេខឹងនិងម្តាយក្មេងស្រីគ្រោះដើរនិយាយដើមគេថា ជាពូជដើរចាប់រំលោភគេ ទើបធ្វើឲ្យគេមានគំនុំក៏លួងលោមក្មេងស្រីរងគ្រោះយកទៅសម្លាប់ចោល សមត្ថកិច្ចកំពុងកសាងសំនុំរឿងចាត់ការតាមច្បាប់៕