បញ្ចប់ការប្រកួតកីឡា វាយកូនបាល់ ពានរង្វាន់ទេព ឃុនណាលើកទី២៧
ភ្នំពេញ ៖ ការប្រកួតកីឡាវាយកូនបាល់ រំលឹកខួប លោក ទេព ឃុណា “TEP KHUNNAH MEMMORIAL CUP” លើកទី២៧ដែលចាប់ផ្ដើមណីថ្ងៃទី២៥មកនោះបានបញ្ចប់ហើយនៅថ្ងៃទី២៩ឧសភា ។
លោកទេព ឃុនណាជាអតីតកីឡាករវាយកូនបាល់លំដាប់លេខ១របស់កម្ពុជាក្នុង
ទសវត្សរ៍ទី៦០ដែលជាឧ៍ពុកបង្កើតរបស់លោកទេព រិទ្ធីវិទ្ធ ដែលសព្វថ្ងៃជាអគ្គលេខាធិ
ការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ។
ការប្រកួតធ្វើតែ២វិញ្ញាសាប៉ុណ្ណោះគឺវិញ្ញាសាឯកត្តជន និងវិញ្ញាសាវាយគូដើម្បីចម្រាញ់
យកកីឡាករចំនួន២រូបទៅប្រកួតនៅប្រទេសវៀតណាមដើម្បីស្វែងរកនៅក្នុងតារាងពិ
ភពលោក(World Ranking )។
ការប្រកួតនេះសហព័ន្ធអនុញ្ញាតឲ្យកីឡាករលំដាប់កំពូលចំនួនតែ៨រូបគឺពីចំណាត់ថ្នាក់លេខ១ដល់លេខ៨លើវិញ្ញាសាឯកត្តជនចំពោះវិញ្ញាសវាយគូមាន១៦រូបដើម្បីសម្រិតសម្រាំង
រកកីឡាករឆ្នើមត្រៀមស៊ីហ្គេមឆ្នាំ២០២៣នៅកម្ពុជា ។
សម្រាប់វិញ្ញា វាយគូបុរសគណៈកម្មការ បានរកឃើញម្ចាស់ជើងឯកហើយ គឺកីឡាករ ឧិ សារិទ្ធ និងកីឡាករ យឺន ស៊ីធឿនជើងឯករង គឺកីឡាករ ទេព ទីម៉ូធីកីឡាករ យ៉ែម សំអាតចំណាត់ថ្នាក់លេខ ៣ កីឡាករ លាង ច័ន្ទមុន្នី កីឡាករ Krusling Mathew និងចំណាត់ថ្នាក់លេខ ៣ផ្ទួន កីឡាករ ចាន់ វាសនាកីឡាករលី ហួតLy Hout ។
លោក ជា ពៅ អគ្គលេខាធិការង នៃសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបាននិយាយថា ការប្រកួតកីឡារំលឹកខួបលើកទី២៧នេះ ជាគំនិតផ្តួចផ្តើមដោយលោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ នៃសហព័ន្ធរៀបចំឡើងដើម្បីរំលឹក និងឧទ្ទិសដល់លោកឳពុក ទេព ឃុនណា អតីតកីឡាករវាយកូនបាល់ឆ្នើមរបស់កម្ពុជាដែលបានទទួលមរណៈភាពប្រមាណជាង២០ឆ្នាំកន្លងទៅ ៕