ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក អៀ ចាន់ណា តំណាងយុវជន អតីតគណបក្សសង្រ្គោះជាតិ ប្រចាំប្រទេសន័រវេ ត្រូវបានចាប់ឃុំខ្លួន ពាក់ព័ន្ធនឹងបទ «រួមគំនិតក្បត់»

172

ភ្នំពេញ ៖ លោក អៀ ចាន់ណា ដែលជាតំណាងយុវជននៃអតីតគណបក្សសង្រ្គោះជាតិប្រទេសន័រវេ (Norway) ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ នៅក្បែរផ្សារអ៉ីអន រាជធានីភ្នំពេញ តាមដីការបស់តុលាការ ពាក់ព័ន្ធនឹងបទរួមគំនិតក្បត់។ នេះបើតាមការបញ្ជាក់របស់ ក្រុមមន្រ្តីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាប់បណ្តាញព័ត៌មាន នៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២។

បន្ទាប់ពីមានការឃាត់ខ្លួននេះ លោក អៀ ចាន់ណា ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក ស៊ិន សុវណ្ណរ័ត្ន សម្រេចចេញដីកាឃុំខ្លួន នៅពន្ធនាការព្រៃស ក្រោមការចោទប្រកាន់ពី បទរួម «គំនិតក្បត់» ប្រព្រឹត្តទៅកាលពីឆ្នាំ២០២០ និងឆ្នាំបន្តបន្ទាប់។

តាមដីកាបង្គាប់ឱ្យចាប់ខ្លួន ដែលចេញកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ដែលចេញដោយ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក ស៊ិន សុវណ្ណរ័ត្ន បានបញ្ជាក់ថា ជនត្រូវចោទឈ្មោះ អៀ ចាន់ណា ភេទប្រុស កើតថ្ងៃទី១៨-០៥-១៩៨១ បានប្រព្រឹត្តអំពើដែលធ្វើឲ្យប៉ះពាល់ដល់ស ណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងសន្តិសុខសង្គម ពិសេសបានធ្វើឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខជាតិនៃព្រះរាជាណាចក្រកម្ពុជា ។

ដីកាបង្គាប់ឱ្យចាប់ខ្លួននោះ បានបញ្ជាក់ទៀតថា ជនត្រូវចោទមានតម្រុយពិរុទ្ធភាព និងត្រូវបានចោទប្រកាន់ផ្ដន្ទាទោសដាក់ពន្ធនាគារ តាមដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ ៦០២៧ អ.យ.ន ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ របស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

អត្ថបទដែលជាប់ទាក់ទង