ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម ឈឹម សៅគី ៖សុំឲ្យប្រជាពលរដ្ឋស្រុកសាមគ្គីមានជ័យ គាំទ្រ និងអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ទាំងអស់គ្នា នៅថ្ងៃអាទិត្យ ទី០៥ ខែមិថុនា

83

 

កំពង់ឆ្នាំង៖នៅថ្ងៃអង្គារ ទី៣១ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ឈឹម សៅគី អនុប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំងនិងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ បានអញ្ជើញជួបប្រជុំជាមួយបេក្ខជន សាខាបក្សភូមិ និងសកម្មជនភូមិ ដើម្បីអនុវត្តបន្តផែនការដំណើរឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ។

ដោយមានការចូលរួមពីលោក ងន តុងហ៊ាង លោក អៀច សុវណ្ណច័ន្ទត្រា លោក ហោ ហៀង សមាជិកក្រុមការងារថ្នាក់កណ្តាល និងលោកស្រី ប៉ិល ច័ន្ទធា ប្រធានក្រុមការងារថ្នាក់ខេត្ត លោក អេង ណារឹទ្ធ អនុប្រធាន នៅស្នាក់ការគណបក្សឃុំ។

ក្នុងថ្ងៃដដែលឯកឧត្តមប្រធាន ដឹកនាំក្រុមការងារ បន្តចុះជួបសកម្មជន សមាជិក និងប្រជាពលរដ្ឋ នៅតាមខ្នងផ្ទះដើម្បីរម្លឹកឯកសារតម្រូវបម្រើឱ្យការបោះឆ្នោត និងសុំឲ្យគាត់គាំទ្រ និងអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ទាំងអស់គ្នា នៅថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ ព្រមទាំងត្រួតពិនិត្យការចាក់ផ្សាយឃោសនាគោលនយោបាយ៕

អត្ថបទដែលជាប់ទាក់ទង