ការផ្តល់ព័ត៌មាន ចំណេះដឹង និងការចូលរួមរបស់ និស្សិតគឺធ្វេីឱ្យសហគមន៍ មានសុវត្ថិភាពពីគ្រោះថ្នាក់នៃ ផលិតផលថ្នាំជក់ និងគ្រឿងញៀន
ភ្នំពេញ៖ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ជាទិវាកុមារអន្តរជាតិ នៅសាកលវិទ្យាល័យធនធានមនុស្ស ក្រសួងអប់រំ យុវជន និងកីឡា គ្រឹះស្ថានសិក្សា អង្គការដៃគូបន្តរួមគ្នាធ្វេីយុទ្ធនាការផ្សព្វផ្សាយសេចក្ដីណែនាំស្តីពីការហាមឃាត់ ការប្រើប្រាស់ ការផ្សព្វផ្សាយពាណិជ្ជកម្ម ការតាំងលក់ផលិតផលថ្នាំជក់ និងកិច្ចសហការជាមួយឧស្សាហករថ្នាំជក់តាមគ្រឹះស្ថានឧត្តមសិក្សា ដេីម្បីកាត់បន្ថយនិងឈប់ប្រេីប្រាស់ផលិតផលថ្នាំជក់ និងគ្រឿងញៀន សំដៅរក្សាបាននូវសុខភាពល្អជូនសិស្សនិងក្រុមគ្រួសារ។
លោក ឈុន ណុច សាកលវិទ្យាល័យរង បានមានប្រសាសន៍ស្វាគមន៍ និងរបាយការណ៍ពីការចូលរួមរបស់សាកលវិទ្យាល័យធនធានមនុស្សក្នុងកិច្ចសហការជួយលេីការងារសង្គមសុខភាពសំដៅឱ្យសិស្សនិងនិស្សិតដែលមកបន្តការសិក្សានៅទីនេះទទួលបានទាំងចំណេះជំនាញ និងសុខភាពល្អ។
លោក វេជ្ជបណ្ឌិត មុំ គង់ ប្រធានអង្គការចលនាដេីម្បីសុខភាពកម្ពុជា បានថ្លែងថា ផលប៉ះពាល់នៃថ្នាំជក់គឺកេីតជំងឺមហារីកប្រូស្តាត ដោះ ឈាម មាត់ បំពងខ្យល់ បំពង់អាហារ សួត ក្រពះ លំពែង ថ្លេីម តំរង់នោម ពោះវៀនធំ ប្លោកនោម និងសំលាប់ប្រជាពលរដ្ឋកម្ពុជាប្រមាណជា១៥០០០នាក់ក្នុងមួយឆ្នាំ ។
ថ្ថ្លែងក្នុងនាមនាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ នាឱកាសនោះ ឧត្តមសេនីយ៍ទោ លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងថា និស្សិតសាលាធនធានមនុស្សមិនមែនជាមុខសញ្ញាប្រេីប្រាស់ថ្នាំជក់ និងគ្រឿងញៀនទេ តែការផ្តល់ព័ត៌មាន ចំណេះដឹង និងការចូលរួមរបស់និស្សិតគឺធ្វេីឱ្យសហគមន៍មានសុវត្ថិភាពពីគ្រោះថ្នាក់នៃផលិតផលថ្នាំជក់ និងគ្រឿងញៀន ។
ថ្លែងក្នុងនាមឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តី ក្នុងឱកាសនោះដែរ លោកស្រី វេជ្ជបណ្ឌិត ឆាយ គឹមសុទ្ធាវី ប្រធាននាយកដ្ឋានសុខភាពសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអំណរគុណដល់ស្ថាប័ន អង្គភាព និងអង្គការCMH និងWHO និងសាកលវិទ្យាល័យធនធានមនុស្សដែលបានយកចិត្តទុកដាក់ដល់សុខភាពសិស្ស និស្សិត សហការផ្សព្វផ្សាយពីការហាមឃាត់ ការប្រើប្រាស់ ការផ្សព្វផ្សាយពាណិជ្ជកម្ម ការតាំងលក់ផលិតផលថ្នាំជក់ សំដៅដល់ការមិនប៉ះពាល់ មិនពាក់ព័ន្ធនឹងបញ្ហាថ្នាំជក់ និងគ្រឿងញៀន ដែលនាំគ្រោះថ្នាក់ដល់សុខភាព និងអាយុជិវិត។
ជាមួយគ្នានេះ លោកស្រី វេជ្ជបណ្ឌិត ឆាយ គឹមសុទ្ធាវី បានមានប្រសាសន៍បន្តថា ការយល់ដឹងពីសុខភាពជួយឱ្យយេីងមានអាយុវែងនិងសម្រេចគោលដៅសិក្សា ហេីយដេីម្បីមានអាយុវែង គឺត្រូវប្រតិបត្តិ ១.រស់នៅជាមួយធម្មជាតិ ២.ការបរិច្ចាកទានធ្វេីឱ្យចិត្តស្ងប់ ៣.បរិភោគអាហារគ្មានជាតិគីមី ៤.ញាំទឹកឱ្យបានគ្រប់គ្រាន់ ៥.គេងឱ្យបានគ្រប់គ្រាន់និងទី៦ ការធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់៕