លោក ហ៊ុន ម៉ានី៖វិបត្តិកូវីដ-១៩ ធ្វើឲ្យលេចចេញពីសាមគ្គីភាព និងបង្ហាញពីក្ដីសង្ឃឹម នៅពេលអនាគត
ភ្នំពេញ៖ លោក ហ៊ុន ម៉ានីអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហ ភាពសព័ន្ធយុវជនកម្ពុជាបានលើកឡើងថាវិបត្តិកូវីដ-១៩បានលេចចេញពីសាមគ្គីភាព បង្ហាញពីក្ដីសង្ឃឹមនៅពេលអនាគត ដែលទោះកាលៈទេសៈណាក៏ដោយ។ យោងតាមបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី១មិថុនាឯកឧត្តមហ៊ុនម៉ានីបានសរសេថា៖ សោកនាដកម្ម និងវិបត្តិដែលខ្ញុំបានសង្កេតឃើញក្នុងដំណាក់កាល ២ ឆ្នាំនេះ ក៏បានឆ្លុះ បញ្ចាំងពីសាមគ្គីភាព ភាតរ ភាព ការជួយយកអាសារគ្នាទៅវិញទៅមក និងការខិតខំប្រឹង ប្រែងរបស់រដ្ឋាភិបាល ការចូលរួមគ្រប់តួអង្គ គ្រប់រូបភាពក្នុងការប្រយុទ្ធ ប្រឆាំងជំងឺកូវីដ-១៩ និងការឆ្លងកាត់វិបត្តិនេះទាំងអស់គ្នា ជាពិសេស ក្នុងនោះយើងសង្កេត ឃើញថា អង្គការ សមាគមជាច្រើន សប្បុរស ជនដែលមានលទ្ធ ភាពខុសៗគ្នា តិចក្ដី ច្រើនក្ដី បានចូល រួមវិភាគទានរបស់ខ្លួន ចែករំលែក ដើម្បីរួមគ្នា ក្នុងកាលៈទេសៈដែលលំបាក ក្នុងនោះក្រុ មគ្រួសារខ្លះ អាជីវកម្មមួយចំនួនបានរៀបចំជាអង្ករ ត្រីខ ត្រីងៀត និងសម្ភារៈ តិចតួចផ្សេងៗទៀត ដាក់មុខផ្ទះ ចែកចាយដោយមិនមានភាពរើសអើង ដែលនេះជាការឆ្លុះបញ្ចាំងពីទឹកចិត្ត និងការចេះជួយគ្នាទៅវិញ ទៅមក។
លោកបានបន្តថា៖ ២ ឆ្នាំកន្លងទៅនេះ បានផ្ដល់ជាមេរៀន ក៏ដូចជាភាពជឿជាក់ ចំពោះអនាគតកម្ពុជា ដោយសង្កេតឃើញថា សង្គមកម្ពុជា ប្រជាជនកម្ពុជា ចេះយោគយល់ និងចូលរួមជាមួយគ្នា ផ្ដល់ជំនឿទុកចិត្តលើរាជរដ្ឋាភិបាល ហើយចេះជួយយកអា សារគ្នាទៅវិញទៅមកដោយមិនប្រកាន់ និងមិនរើសអើង តាមលទ្ធភាពច្រើនជួយច្រើន តិចជួយតាមតិច ដែលឆ្លុះបញ្ចាំងពីសង្គម ប្រពៃណីរបស់យើង ពីវប្បធម៌នៃការចែករំលែក និងចេះជួយគ្នា ជាពិសេសក្នុងពេលដែលសង្គម ជាតិទាំងមូលឆ្លងកាត់វិបត្តិ។
លោកបញ្ជាក់ថា៖«ក្នុងន័យនេះ ខ្ញុំសូមរំឭក និងបន្តគាំទ្រប្រសាសន៍របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការថ្លែងអំណរគុណប្រជាពលរដ្ឋ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ វិស័យឯកជន យុវជនស្ម័គ្រចិត្ត ជាពិសេសលោកគ្រូពេទ្យ អ្នកគ្រូពេទ្យក្នុងការសហការ ជឿជាក់ ធ្វើការងារស្រុះដៃគ្នា និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងដំណាក់កាលលំបាក»។
លោកក៏បានគូសបញ្ជាក់ថា៖«ខ្ញុំពិតជាមានមោទនភាព ក្នុងនាមជាពលរដ្ឋខ្មែរ ដោយបានឃើញ និងសង្កេត តាមរយៈការឆ្លងកាត់វិបត្តិកូវីដ-១៩ ដែលលេចចេញពីសាមគ្គីភាព បង្ហាញពីក្ដីសង្ឃឹម ដែលទោះកាលៈទេសៈណា សាមគ្គីភាព ភាតរភាព ការយោគយល់ ជួយគ្នាទៅវិញទៅមកក្នុងសង្គមខ្មែរ ពិតជាមានពិតប្រាកដ»។ ឯកឧត្តមក៏បានលើកឡើងថាការចូលរួមទាំងអស់នេះហើយ ដែលបានអនុញ្ញាតឲ្យកម្ពុជា ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ហើយទទួលបានភាពល្បីរន្ទឺលើឆាកអន្ត រជាតិចំពោះសមត្ថភាពក្នុងការគ្រប់ គ្រងជំងឺកូវីដ១៩របស់កម្ពុជា ជាពិសេសបាននាំឲ្យសង្គម សេដ្ឋកិច្ចកម្ពុជាដំណើរការជាប្រក្រតីឡើងវិញបានឆាប់រហ័ស យើងក៏បានជួបជុំគ្នាសប្បាយរីករាយសារថ្មី។
លោកបានគូសបញ្ជាក់ថា៖«យើងខិតខំប្រឹងប្រែងថ្ងៃនេះ ដើម្បីអនាគតកាន់តែល្អដល់កូនចៅយើងគ្រប់ៗគ្នាបន្តទៀតដែលបច្ចុប្បន្នជាកុមារ។ ការយកចិត្តទុកដាក់លើកុមារ គឺជាការវិនិយោគសម្រាប់អនាគតមួយដ៏ត្រឹមត្រូវ ព្រោះនេះជាទំនួលខុសត្រូវរបស់យើងទាំងអស់គ្នា។នេះជាប្រពៃណីរបស់គណបក្សប្រជាជនកម្ពុជា»។
លោកបន្ដថា៖ ទោះយ៉ាងណាក្ដី យើងមិនអាចបំភ្លេច បាននូវអ្វីដែលបានកើតឡើងក្នុងដំណាក់កាល ២ ឆ្នាំ នៃការវាយប្រហាររបស់ជំងឺកូវីដ-១៩ ដ៏ធ្ងន់ធ្ងរ ដែលក្នុងនោះ មុនវ៉ាក់សាំង និងមុនមានភាពស៊ាំសហគមន៍យើងគ្រប់ៗគ្នា ក្រុមគ្រួសារនីមួយៗ តែងតែគិតគូរ បារម្ភ ថាតើជំងឺកូវីដ-១៩ នឹងអាចឆ្លងក្រុមគ្រួសាររបស់ យើងទេ? ក្នុងនោះតើធ្វើយ៉ាងណាចំពោះគ្រួសារខ្លះដែលមានសមាជិកឆ្លង ហើយ គ្រួសារខ្លះទៀតក៏បានបាត់បង់សមាជិកជាទីស្រឡាញ់របស់ខ្លួនដោយជំងឺដ៏កាចសាហាវនេះ។
លោកបន្ដថា៖ ការគិតគូរ និងការបារម្ភជាបន្តបន្ទាប់ក្នុងការស្វែងរកថ្នាំព្យាបាលជំងឺ
កូវីដ-១៩ ការបញ្ជូនសមាជិកគ្រួសារទៅព្យា បាល ការទន្ទឹងតាមដានសុខភាពពីសមាជិក គ្រួសារដែលមានជំងឺកូវីដ-១៩ ហើយបន់ស្រន់ធ្វើម៉េចឲ្យជាសះស្បើយពីជំងឺកាចសាហាវ នេះ រហូតដល់រឿងរ៉ាវសោកនាដកម្មជាច្រើនរបស់គ្រួសារដែលបាត់បង់សមាជិកខ្លួន ដែលទាំងអស់នេះ បានឆ្លុះបញ្ចាំងពីការលំបាករួមដែលសង្គមបានឆ្លងកាត់៕ សំរិត