ក្រុមកីឡាការិនីហុកគីចេញទៅ ប្រកួតជម្រុះជើងឯក ទ្វីបអាស៊ីនៅឥណ្ឌូនេស៊ី
ភ្នំពេញ៖ព្រឹកម៉ិញនេះក្រុមប្រតិភូកីឡាការិនីហុកគីកម្ពុជាបានចេញដំណើរទៅកាន់ទីក្រុងហ្សាការតាប្រទេសឥណ្ឌូនេស៊ីដើម្បីចូល
រួមប្រកួតវគ្គជម្រុះអាស៊ីឆ្នាំ២០២២(Women’s ASIAN Games Qualifier 2022) ។
លោកកាំង សុធាដែលជាអគ្គលេខាធិការរបស់សហព័ន្ធកីឡាហុកគីកម្ពុជាបានប្រាប់ឲ្យដឹងថាមានប្រទេសចំនួន៧ចូលរួមគឺម្ចាស់
ផ្ទះឥណ្ឌូនេស៊ី អ៊ូបេគីស្ថាន កម្ពុជា ស្រីលង្កា ហុងកុង កាហ្សាក់ស្ថាន និងប្រទេសសឹង្ហបូរីការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី៦ដល់ថ្ងៃទី១៥មិថុនា។
ក្រុមកីឡាការិនីអាក់ខានចេញទៅប្រកួតក្រៅប្រទេសរយៈពេលយូរដែរហើយបន្ទាប់ពីផ្ទុះកូវីដ១៩មកនោះសូម្បីតែព្រឹត្តិការណ៍នៃ
ការប្រកួតជម្រុះជើងឯកទ្វីបអាស៊ីនេះក៏ត្រូវលើកពេលជាច្រើនដងដែរទើបតែពេលនេះទេដែលការប្រកួតនេះត្រូវបានធ្វើឡើងវិញ ។
លោកអគ្គលេខាធិការបាននិយាយថានេះជាការប្រកួតដ៏សំខាន់មួយដើម្បីកំណត់ពីចំណាត់ថ្នាក់(Ranking)នៃកីឡាហុកគីអាស៊ីតែ
សម្រាប់កម្ពុជាបានចាត់ទុកថានេះជាឧិកាសមួយសម្រាប់វាស់ស្ទង់សមត្ថភាពកីឡាការិនីឡើងវិញបន្ទាប់ពីអាក់ខានប្រកួតមួយរយៈពេលយូរមកនោះ ។
ក្រុមទាំង៧នេះត្រូវជួបគ្នាទាំងអស់ហេតុនេះក្រុមនីមួយៗត្រូវលេង៦ប្រកួត ។កម្ពុជាត្រូវជួបដំបូងជាមួយប្រទេសស្រីលង្កា បន្ទាប់
មកជួបហុងកុង ជួបកាហ្សាក់ស្ថានជួបសឹង្ហបូរី ជួបជួបអ៊ូបេគីស្ថាន និងចុងក្រោយជួបម្ចាស់ផ្ទះឥណ្ឌូនេស៊ី ។ការប្រកួតនេះនឹងជម្រុះ៣ក្រុមចេញទុក៤ក្រុមសម្រាប់ឡើងទៅលេងបន្តការប្រកួតកីឡាអាស៊ីនៅទីក្រុងហានចូវប្រទេសចិន ៕