ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រកួតមិត្តភាពកម្ពុជា ឈ្នះទីម័រខាងកើត ២ទល់១

96

ភ្នំពេញ៖ក្នុងជំនួបមិត្តភាពនាយប់ថ្ងៃទី២មិថុនាក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានយកឈ្នះលើគូសត្រូវចាស់របស់ខ្លួនគឺទីម័រខាងកើត២ទល់១ ។
នេះជាការប្រកួតកំដៅសាច់ដុំមែនតែក្រុមកម្ពុជាត្រូវការឈ្នះព្រោះកម្ពុជាត្រូវចូលរួមប្រកួតក្នុងព្រឹត្តិការណ៍AFC ASIAN –Cupជា
មួយឥណ្ឌានាពេលខាងមុខនេះ ។

ក្រោយចប់ការប្រកួតលោកRyuHiroseដែលជាគ្រូរបស់កម្ពុជាបាននិយាយថាជាដំបូងលោកពិតជាកោតសរសើរដល់អ្នកគាំទ្រ។ក្នុងការប្រកួតយើងបំពេញកិច្ចការរបស់យើងតាមអ្វីដែលយើងចង់បាន បើទោះបីជាមានស្ថានភាពពិបាកខ្លះក៏ដោយ ពេលគេនាំមុខ ១ទល់០ ប៉ុន្តែកម្ពុជានៅតែអាចរកគ្រាប់បាល់ ២គ្រាប់មកវិញ ដែលវាជារឿងថ្មីសម្រាប់កម្ពុជា។
បានបង្ហើបឲ្យដឹងពីមូលហេតុដែលត្រូវបានទីម័រខាងកើត គ្រប់គ្រងការប្រកួតដោយសារកម្ពុជាមានការកែប្រែយុទ្ធសាស្ត្រថ្មី គឺដើម្បីត្រៀមព្រឹត្តិការណ៍ជាច្រើនទៀត។

ដើម្បីរៀបចំសម្រាប់វគ្គជម្រុះពានAFCក៏ដូចជាព្រឹត្តិការណ៍
ដទៃទៀតសម្រាប់ឆ្នាំនេះនឹងឆ្នាំក្រោយយើងត្រូវតែផ្លាស់ប្ដូរ
យុទ្ធសាស្ត្រ ហើយទីម័រខាងកើត ក៏ជាគូប្រកួតដែលខ្លាំង និងអាចចែករំលែកពីរបៀបដែលយើងផ្លាស់ប្ដូរយុទ្ធសាស្ត្រ ដោយពុំចាំបាច់ធ្វើការដាក់សម្ពាធ និងការគ្រប់គ្រងបាល់។

ក្រោយចប់ការប្រកួតនេះក្រុមជម្រើសជាតិកម្ពុជានឹងចាប់ផ្ដើមបេសកកម្មការប្រកួតជម្រុះជើងឯកទ្វីបអាស៊ី (AFC Asian Cup) ជុំចុងក្រោយ ក្នុងពូល D លើទឹកដីកណ្ដាលនៃប្រទេសឥណ្ឌា ដោយកម្ពុជា រួមពូលជាមួយម្ចាស់ផ្ទះឥណ្ឌា, អាហ្វហ្គានីស្ថាន និងហុងកុង ដោយការប្រកួតនឹងប្រព្រឹត្តទៅ ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង