តែងតាំងរដ្ឋលេខាធិការ២នាក់ និងអនុរដ្ឋលេខាធិការម្នាក់
ភ្នំពេញ៖ ឥស្សរជន៣នាក់ត្រូវបានប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការនៃក្រសួង៣។
នៅថ្ងៃទី១៩ ខែកញ្ញានេះឥស្សរជនទាំង៣នាក់នោះរួមមាន៖
១៖ លោក ជុំ កុសល ជារដ្ឋលេខាធិការ ក្រសួងព័ត៌មាន
២៖ លោក ផាត បូណេ ជាអនុរដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពល
៣៖ លោក ហ៊ុន ប៊ុនថាន ជាអនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៕