ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យន្តហោះធុនធ្ងន់AG600 របស់ចិន បង្ហាញមុខជាលើកដំបូង បានសាកល្បងហោះហើរ ជាលើកដំបូងដោយជោគជ័យ

205

បរទេស៖ យន្តហោះនេះអាច “ហែលទឹក” លើសមុទ្រផង អាចហោះហើរលើអាកាសផង។ ថ្ងៃទី៣១ ខែឧសភា យន្តហោះឈ្មោះKUNLONG AG600 ដែលអាចចុះចតទាំងលើទឹកនិងលើគោក ដើម្បីធ្វើការសង្គ្រោះបន្ទាន់និងពន្លត់អគ្គិភ័យ ដែលស្រាវជ្រាវនិងផលិតដោយប្រទេសចិន បានចេញដំណើរពីអាកាសយានដ្ឋានJinwanក្រុងជូហៃ ខេត្តក្វាងតុងប្រទេសចិន បន្ទាប់ពីបានហោះហើររយៈពេល២០នាទី បានចុះចតដោយសន្តិភាព ក្នុងស្ថានភាពដ៏ល្អ។

យន្តហោះប្រភេទ KUNLONG AG600 អាចផ្ទុកទម្ងន់អតិបរមា៦០តោន អាចផ្ទុកទម្ងាន់ទឹកអតិបរមា១២តោន ត្រូវបានគេស្គាល់ថា ជាផ្នែកសំខាន់មួយនៃយន្តហោះធុនធ្ងន់តំណាងរបស់ចិនបូករួមទាំងយន្តហោះដឹកជញ្ជូនY-20 និងយន្តហោះដឹកមនុស្សC919។

គួរបញ្ជាក់ថាKUNLONG មានន័យថា “គ្រុឌនាគ” ជាសត្វក្នុងរឿងព្រេងបុរាណចិន នៅតូចគឺជាត្រីយក្ស ធំឡើងក្លាយជាគ្រុឌ៕

អត្ថបទដែលជាប់ទាក់ទង