ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស៊ីហ្គេមនៅកម្ពុជា នៅសល់ ៣៣៣ ថ្ងៃទៀតប៉ុណ្ណោះ

108

ភ្នំពេញ៖គិតត្រឹមថ្ងៃទី៦មិថុនានេះពេលវេលាសម្រាប់រៀបចំព្រឹត្តិការណ៏ស៊ីហ្គេមនៅកម្ពុជានៅសល់តែរយៈពេល៣៣៣ថ្ងៃទៀតតែប៉ុណ្ណោះ ។
ចំពោះព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមវិញនោះនៅសល់៣៦២ថ្ងៃទៀត ។សម្រាប់ខែ
មិថុនានេះកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍លើកទី២
នៅរាជធានីភ្នំពេញ។

កាលពីប្រជុំលើកទី១ដែលធ្វើនៅខេត្តសៀមរាបនោះគឺប្រជុំពីថ្ងៃទី៨ដល់
១០មេសាដែលកាលនោះបណ្ដាប្រទេសជាសមាជិកអាស៊ីអាគ្នេយ៍ទាំងអស់ឯកភាពចំពោះ
ការសម្រេចចិត្តរបស់កម្ពុជាក្នុងការដាក់៣៩ប្រភេទកីឡាសម្រាប់ស៊ីហ្គេមលើកទី៣២ឆ្នាំ
២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

ប្រទេសជាសមាជិកទាំងអស់មិនមានប្រទេសណាមួយជំទាសើឡើយឬមិនយល់ពីប្រ
ភេទកីឡាដែលកម្ពុជាដាក់នោះឡើយសូម្បីតែកីឡាប្រពៃណីជាតិរបស់កម្ពុជាដូចជាល្បុក្កតោ
គុនខ្មែរ អុកចត្រង្គក៏មិនមានការជំទាស់ដែរ ។ដែលនេះមានន័យថាប្រទេសក្នុងតំបន់ទាំងអស់
លើកកិត្តិយសនិងលើកទឹកចិត្តដល់កម្ពុជាដែលធ្វើម្ចាស់ផ្ទះជាលើកដំបូង ។

ចាប់ពីខែមិថុនាតទៅកម្ពុជានឹងធ្វើការងារដោយស្វ័យភាព ឯករាជ្យភាព។ទោះបីប្រភេទ
កីឡាខ្លះស្ថិតក្នុងភាពបម្រុងទុកក៏ពិតមែនតែនៅក្នុងការប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នានាខែមិថុនានេះអ្វីៗនឹងធ្វើការសម្រេចជាចុងក្រោយ ។សូមបញ្ជាក់ថាចំនួនប្រភេទកីឡានឹងមានការ
បន្ថែមមួយចំនួនទៀតនៅក្នុងការប្រជុះលើកទី២នេះ ។
៣៣៣សម្រាប់ការប្រកួតស៊ីហ្គេម និង៣៦២ថ្ងៃសម្រាប់ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម
សូមចូលរួមស្វាគមន៍ទាំងអស់គ្នា ៕

អត្ថបទដែលជាប់ទាក់ទង