ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ ទុច្ចរឹត

113

ភ្នំពេញ ៖ ភាពទុច្ចរឹតវាជានិស្ស័យរបស់មនុស្សដែលកើតមាន តាំងពីដើមកំណើតមកម្ល៉េះខ្លះឯខ្លះទៀត គឺមានគំនិតទុច្ចរឹតតត្រកូល តែម្ដងតែសម្រាប់អ្នកដែលសុចរឹតវិញគឺមិនដែលមានគំនិតសងសឹកតបវិញនោះទេ ទោះបីគេបំពានមកលើខ្លួនយ៉ាងណាក៏ដោយ ។

នៅក្នុងរឿងនិទានជាតកបានសរសេរថាមានបុរសម្នាក់បានធ្វើដំណើរពីកន្លែងមួយឆ្ពោះទៅនគរពារាណសីហ៍ទាំងយប់ដោយសារតែផ្ទះរបស់ខ្លួននៅទីនោះ ។ ដោយសារផ្លូវឆ្ងាយពេកគាត់ ក៏សម្រេចដើរកាត់ ព្រៃដែល សម្បូរដោយសត្វសាហាវ ។

ទើបតែចូលបានត្រឹមមាត់ព្រៃគាត់ក៏បានជួបជាមួយសត្វសេកដែលចេះនិយាយភាសាមនុស្ស។សត្វសេកក៏សួរទៅបុរសនោះថានែ ! ចៅមាណពធ្វើដំណើរទៅណាមកណាបានជាក្លាហានដើរកាតព្រៃដែលសម្បូរទៅ ដោយសត្វព្រៃដែលតែងតែចាប់ហែកមនុស្សដែលដាច់
សង្វែងមកធ្វើជាអាហារបែបនេះ ?

បុរសតបថាបងសេកខ្ញុំធ្វើដំណើរទៅផ្ទះនៅឯនគរពារាណសីហ៍ ។សេកឃាត់ថាទៅមិនបានទេប់ទៅគឺត្រូវសត្វខ្លា តោចាប់ហែកស៊ីជាអាហារហើយតែមិនជាអ្វីទេតោះខ្ញុំជូនបង ទៅជួបជាមួយសត្វខ្លាដែលជាមិត្តខ្ញុំគាត់មាន អំណាចខ្លាំងហើយគាត់នឹងនាំអ្នកឆ្លងកាត់ព្រៃនេះដោយគ្មានបញ្ហា ។

សេកនាំបុរសទៅជួបខ្លាតែខ្លាប្រាប់ឲ្យបុរសរូបនោះថាឲ្យចាបន្តិចសិនព្រោះគាត់ត្រូវចេញទៅរកអាហារឲ្យឧ៍ពុកគាត់ដែលចាស់ជរា និង មានជម្ងឺនោះមួយសន្ទុះសិន ។ខ្លកាចេញផុតបន្តិចបុរសរូបនោះក៏ជូនសេកមក លំនៅដ្ឋានតែបុរសនោះក៏ចាប់សេកស៊ីជាអាហារតែម្ដង ។
ស៊ីសេកមួយមិនទាន់ឆ្អែតបុរសរូបនោះក៏វ៉ៃសម្លាប់ខ្លាដែលជាឧ៍ពុកនោះចម្អិនស៊ីជាអាហារបន្ថែមទៀត ។លុះខ្លាជាកូនត្រឡប់មកវិញមិនឃើញឧ៍ពុករបស់ខ្លួនក៏ដឹងថាឧ៍ពុករបស់ខ្លួនត្រូវបុរសរូបនេះ សម្លាប់ស៊ីសាច់បាត់ទៅហើយ ។
ខ្លានេះក៏មិនបានសងសឹកជាមួយបុរសនេះដែរហើយថែមទាំងជូនបុរសនេះឆ្លងកាត់ព្រៃ ទើបត្រឡប់មកវិញ។

មុនពេលបែកគ្នាខ្លានិយាយទៅកាន់បុរសនោះថាខ្លះមើលរូបភាពខាងក្រៅឬសំដីសំដៅម៉ឺងម៉ាត់ចូរកុំគិតថាគេជាភាវៈអាក្រក់ឲ្យសោះ ។អណ្ដាត និង បេះដូងគឺជានិមិត្តរូបនៃអំពើរល្អ និង អាក្រក់ សូមចៅមាណពទៅចុះ ៕

អត្ថបទដែលជាប់ទាក់ទង