តារាចម្រៀង លោក កែវ វាសនា និងកញ្ញាសុខ ពិសី ធ្វើឲ្យភ្ញាក់ផ្អើលពីអតិថិជនពេលវិលចូលផលិតកម្ម ថោន (Town)
ភ្នំពេញ៖ ស្ងាត់បាត់មុខពីការងារសិល្បៈពិសេសចេញបទចម្រៀងថ្មី លោក កែវ វាសសនា បានធ្វើឲ្យគេភ្ញាក់ផ្អើលខ្លាំងក្រោយពីលោកលេចមុខ នៅផលិតកម្មសាន់ដេជាថ្មី។ រហូតពេលនេះទើបដឹងថា កែវ វាសនា បានវិលរកទ្រនំចាស់ក្រោយចាកចេញពីផលិតកម្មថោន(Town)។
តារាចម្រៀង លោកកែវវាសនា បានធ្វើឲ្យអ្នកគាំទ្រ និងអ្នកសិល្បៈមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីឃើញMV ថ្មីលោកសម្ដែងរួមគ្នាជាមួយកញ្ញាសុខពិសីនៅផលិតកម្មសាន់ដេ។ ការវិលរកទ្រនំចាស់នេះលេចលឺល្ហៀងៗកន្លងមកអស់ជាងមួយខែមកហើយ ប៉ុន្តែទាំងតារាចម្រៀង និងផលិតកម្មព្យាយាមលាក់ព្រោះតែចង់ឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលគឺពិតជាភ្ញាក់ផ្អើលមែនក្រោយពីបទចម្រៀង និងការសម្តែងរួមគ្នាក្នុងបទ”មនុស្សប្រុសរឿងច្រើន” ដែលជាសំនៀងរបស់ កញ្ញា សុខ ពិសីនោះ។
លោក កែវ វាសនា បានបញ្ជាក់ថា៖ មូលហេតុនៃការវិលចូលសាន់ដេវិញដោយសារតែលោកចង់បានបទពិសោធន៍ថ្មីបន្ថែមពីផលិតកម្មចាស់។ម្យ៉ាងទៀតលោកបានផុតកុងត្រាជាមួយថោនទើបសម្រេចដើរចេញតែម្ដងទៅមិនមានរឿងអាក់អន់ចិត្តឬបញ្ហាអ្វីជាមួយគ្នាឡើយ។
លោក កែវ វាសន បានឲ្យដឹងថាលោកបានចូលផលិតកម្មសាន់ដេបាន១ខែហើយអំឡុងពេលនេះផលិតកម្មខាងលើកំពុងតែត្រៀមបទថ្មីជាច្រើនសម្រាប់រូបលោកមានទាំងមនោសញ្ចេតនានិងញាក់កន្ត្រាក់អារម្មណ៍។ ការវិលមកចូលទ្រនំចាស់នេះម្ចាស់បទ “នឹកមនុស្សម្នាក់មិនបានស្រឡាញ់” សង្ឃឹមថានឹងទទួលបានការគាំទ្រពីទស្សនិកជនដដែលហើយលោកក៏មានអ្វីថ្មីប្លែកសម្រាប់ពុកម៉ែបងប្អូននៅពេលខាងមុខនេះ។
ទោះជាយ៉ាងណាប្រភពក្រៅផ្លូវការបានបញ្ជាក់ថា កែវ វាសនា មិនមែនមិនអន់ចិត្តនឹងផលិតកម្មថោនទេ ខណៈដែលកន្លងមកការចេញបទថ្មីរបស់លោកហាក់មិនទាន់ នឹងការចង់បាន ទើបតារាប្រុសកូនពីររូបនេះសម្រេចចិត្តចាកចេញស្របពេលដែលលោកនៅរក្សា ទំនាក់ទំនងល្អជាមួយផលិតកម្មចាស់ ទើបសម្រេចចិត្តវិលវិញតែម្តង៕