ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ តោះ ! មើលទ្រឹស្ដីលោកស៊ី ជីងពីង

87

ភ្នំពេញ ៖ ប្រមុខដឹកនាំប្រទេសចិនលោកស៊ី ជីងពីង(Xi Jing Ping)បាននិយាយថាប្រទេសចិនមិននាំចេញដាច់ខាតនូវភាពក្រីក្រ រួមជាមួយនឹងគ្រោះអត់ឃ្លាន ។

សម្រាប់នាយខ្ញុំនេះជាមហាគំនិតដ៏មហាអស្ចារ្យដែលកម្រនឹងនរណានឹកឃើញឡើយ ហើយនេះក៏ជាគំនិតដែលគួរតែយកមក
សិក្សា ។និយាយបែបនេះមិនមែននាយខ្ញុំលើកតម្កើងគំនិតបរទេសនោះទេតែនេះជាគំនិតល្អ ។
សម្រាប់ស្រុកខ្មែរតើមានមនុស្សប៉ុន្មាននាក់ដែលមានគំនិតដូចមេដឹកនាំចិនរូបនេះ ។តាមពិតខ្មែរពិតជាមានគំនិតពាណិជ្ជកម្មមែន
ខ្លះនាំរឿងមិនល្អពីស្រុកខ្មែរទៅពពាយនាយលក់នៅឯបរទេសដើម្បីគ្រាន់នឹងបានស្រោមសំបុត្រតែពេលនេះទោះជាខិតខំយកស្អីទៅបោក
បរទេសក៏បោកលែងបានដែរព្រោះគេដឹងក្រយ៉ៅអស់ហើយហ្នុង ។
ភាពជាអ្នកធ្វើនយោបាយមិនគួរនឹងយករឿងខ្វះខាតខ្លះនៃការដឹកនាំប្រទេសនាំយកទៅឲ្យបរទេសដឹងនោះទេបើជាមនុស្សមាន
កំណើតគួរតែជួយកែលម្អគ្នាដើម្បីឲ្យប្រទេសយើងកាន់តែរីកចម្រើនព្រោះជាខ្មែរដូចគ្នាតើបើប្រទេសរីកចម្រើនវាជាកិត្តិយសយើងជាខ្មែរដូចគ្នាតើ ។

ជាមនុស្សត្រូវតែដឹងថាខ្លះមានកូនម្នាក់ ឬ ២នាក់សោះប្រដៅកូនមិនបានអប់រំកូនមិនកើតផងចុះទម្រាំដឹកនាំប្រទេសដែលមាន
មនុស្សជិត១៧លាននាក់នោះតើតម្រូវពួកគាត់បានគ្រប់គ្នាឬទេ ?ហេតុនេះក្នុងថានៈជាមនុស្សនៃប្រទេសស៊ីវីល័យមួយដែរ ជាមនុស្សមានវិចារណញ្ញាណមួយរូបមិនគួរនាំចេញទៅក្រៅប្រទេសដែលជាការខ្វះខាតខ្លះៗក្នុងការដឹកនាំប្រទេសនោះឡើយ ៕

អត្ថបទដែលជាប់ទាក់ទង