ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន ដកតំណែងអភិបាលក្រុងច្បារមន ក្រោយធ្លាយរឿងលក់ដីប្រជាពលរដ្ឋ

254

 

កំពង់ស្ពឺ : លោក ហុក ម៉ារីឌី អភិបាលក្រុងច្បារមន ខេត្តកំពង់ស្ពឺ ជាមនុស្សមានឥទ្ធិពលនៅក្នុងក្រុង ត្រូវសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា ដកចេញពីតំណែង ក្រោយធ្លាយរឿងលក់ដីប្រជាពលរដ្ឋ។

យោងតាមអនុក្រឹត្យរបស់រដ្ឋាភិបាល ចុះថ្ងៃទី២ មិថុនា ២០២២ បានឱ្យដឹងថា លោក ហុក ម៉ារីឌី អភិបាលក្រុងច្បារមន ខេត្តកំពង់ស្ពឺ ត្រូវបានផ្ទេរ ឲ្យទៅបម្រើការងារ នៅរដ្ឋបាលខេត្តកំពង់ស្ពឺវិញ ដោយតែងតាំង លោក ទឹម ផានូ ជាអភិបាលក្រុងច្បារមន ខេត្តកំពង់ស្ពឺ ជំនួសវិញ ។

យោតាមប្រភពព័ត៌មាន បានឱ្យដឹងថា ការដែលដកតំណែង លោក ហុក ម៉ារីឌី ចេញពីអភិបាលក្រុងច្បារមន បន្ទាប់ពីលេចឮព័ត៌មានថា លោកយកដីប្រជាពលរដ្ឋទៅលក់ រហូតមានការប្ដឹងផ្ដល់តវ៉ា និងទាមទាររកយុត្តិធម៌ ៕

អត្ថបទដែលជាប់ទាក់ទង