លោកអភិបាលខណ្ឌបឹងកេងកង បន្តចុះចែកអំណោយដល់ ប្រជាពលរដ្ឋក្រីក្រ120គ្រួសារ
ភ្នំពេញ៖បងប្អូនប្រជាពលរដ្ឋក្រីក្រប្រមាណ120គ្រួសារនៅសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញដោយបានទទួលអំណោយជាគ្រឿងបរិភោគពីរដ្ឋបាលខណ្ឌបឹងកេងកងទុកដោះស្រាយជីវភាពខណៈជួបការខ្វះខាតផ្នែកជីវភាពរស់នៅប្រចាំថ្ងៃ។
ខណៈពេលនោះបងប្អូនប្រជាពលរដ្ឋទីទ័លក្រទាំង120គ្រួសារខាងលើនោះពោលគឺពួកគាត់បានសម្ដែងនូវទឹកចិត្តសប្បាយរីករាយពេលបានទទួលអំណោយដោយផ្ទាល់ដៃពីសំណាក់លោកអភិបាលខណ្ឌបឹងកេងកងធឹម សំអាន និង សហការីផងដែរ។
លោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងបានអោយដឹងថា អំណោយដែលចែកជូនប្រជាពលរដ្ឋក្រីក្រ ទាំង120គ្រួសារនៅថ្ងៃនេះគឺជាគ្រឿងបរិភោគជាច្រើនមុខផងដែរ។
ឆ្លៀតក្នុងឱកាសនោះលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងបានលើកឡើងថា ការផ្ដល់អំណោយជូនដល់បងប្អូនទីទ័លក្រ នៅពេលនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ។
ជាមួយគ្នានេះដែរលោកធឹម សំអានអភិបាលខណ្ឌបឹងកេងកង បានណែនាំទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកង ដែលមាន០៧សង្កាត់ និង បងប្អូនអាជីវករតាមផ្សារក្នុងមូលដ្ឋានខណ្ឌបឹងកេងកង ព្រមទាំងអតិថិជនតាមបណ្ដាផ្សារនិមួយៗ សូមអោយបន្តមើលថែទាំសុខភាព និង ស្ដាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩ និង អនុវត្តន៍អោយបានខ្ជាប់ខ្ជួននូវវិធានការ«៣ការពារ និង៣កុំ»គឺដើម្បីសុវត្ថិភាព ដល់យើងទាំងអស់គ្នាផងដែរ។
ហើយនៅពេលនេះសូមបងប្អូនទៅទទួលការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ១៩ដុសទី5ឬដុសជម្រុញនៅតាមមណ្ឌលសុខភាពអោយបានគ្រប់ៗគ្នាផងដែរ៕