គំនិតឡឺកឺ ៖ ស្លាប់ទៅកុំឲ្យត្មាតខ្ពើម
ភ្នំពេញ ៖ នរណាខ្លះស្គាល់ត្មាត ? នរណាក៏ស្គាល់ដែរទោះបីមិនធ្លាប់បានឃើញផ្ទាល់ក៏អាចដឹងឭតាមរយៈរឿងព្រេង ឬ ការនិទានប្រាប់ពីចាស់ៗដែរ ។
ត្មាតគឺជាប្រភេទបក្សីដែលស៊ីគម្រង់ជាអាហារទោះបីគម្រង់នោះជាសាកសពមនុស្សក៏សត្វនេះស៊ីជាអាហារដែរហេតុនេះហើយ
ទើបអ្នកខ្លះនិយាយថាត្មាតជាប្រភេទសត្វសាហាវជាងបក្សីនានា ។តាមពិតទោត្មាតវាគ្រាន់តែស៊ីអាហារដែលជាគម្រង់ស្អុយៗ តែប៉ុណ្ណោះ
តែសត្វនេះមិនសម្លាប់ជីវិតគេធ្វើជាងាហារនោះឡើយ ។
នៅក្នុងនិទានជាតកបានសរសេរថាបើបានកើតជាមនុស្សហើយគួរតែធ្វើអំពើរល្អទៅកុំបៀតបៀន ឬ យារយីជីវិតអ្នកដទៃប្រយ័ត្ន
ដល់ស្លាប់ទៅគេយកសាកសពទៅចោលក្នុងព្រៃសូម្បីតែសត្វត្មាតដែលស៊ីគម្រង់ជាអាហារក៏វាខ្ពើមស៊ីដែរនោះ ។
នៅក្នុងនិទានជាតកដដែលនោះសរសេរថាមានមេត្មាតហើយនិងកូនបានស្វះស្វែងរកចំណីជាអាហារបន្ទាប់ពីវាអត់អាហារ២ទៅ៣ថ្ងៃហើយនោះ ។ទីបំផុតត្មាតទាំងគូនោះបានប្រទះឃើញសាកសពមនុស្សដែលគេបោះបង់ចោលក្នុងព្រៃ ។ម្ដាយត្មាតមិនជាត្រេកត្រអាល
ប៉ុន្មានោះទេតែកូនត្មាតត្រេកអរចំពោះចំណីនោះណាស់ ។
ពួកគេក៏បានចុះទៅក្បែរសាកសពនោះហើយមេត្មាតបានសួរទៅកូនថាតើកូនគួរស៊ីកន្លែងណាមុនគេ ? កូនក៏តបថាស៊ីដៃហើយ
ព្រោះមើលទៅដូចជាទំនងណាស់ ។កាលពីគាត់នៅមានអំណាចដៃរបស់គាត់មិនស៊ីញ៉េឲ្យនរណាឡើយបើមិនបានទទួលផលប្រយោជន៍
នោះ ។ដៃគាត់នេះហ្នាកាលនោះចង់ចង្អុលឲ្យឆេះគឺឆេះ ចង់ចង្អុលឲ្យលាភគឺបានលាភកូនពិចារណាមើលតើគួរស៊ីដៃដ៏ចង្រៃ និង ប្រឡាក់ដោយភាពទុច្ចរឹតបែបនេះឬទេ ?
កូនត្មាតក៏និយាយឡើងថាបើដៃស្មោគរាគបែបនេះខ្ញុំមិនស៊ីដៃទេស៊ីភ្នែកវិញ ។នែ ! កូនគិតគូរឡើងវិញហ្នា (មេត្មាតនិយាយ)
ភ្នែករបស់តាប៉ិនេះកាលពីនៅរស់សម្លឹងមើលឃើញតែផលប្រយោជន៍ប៉ុណ្ណោះជនក្រីក្រគាត់មិនដែលមើលឃើញនោះទេតែបើនរណា
ផ្ដល់ផលប្រយោជន៍ឲ្យគាត់នោះទើបគាត់មើលឃើញ ។ភ្នែកគាត់អាចសម្លឹងឃើញពណ៌សថាខ្មៅហើយពណ៌ខ្មៅថាសបានហ្នា ។
កូនត្មាតក៏និយាយកាត់ថាចុមតានេះអវយវៈខាងក្រៅសុទ្ធតែគគ្រិចទាំងអស់អញ្ចឹងខ្ញុំស៊ីគ្រឿងក្នុងម្ដងគឺខ្ញុំស៊ីបេះដូងគគាត់ ។ម្ដាយក៏
និយាយថាកូនពិចារណាម្ដងទៀតទៅព្រោះតាមធម្មតាបេះដូងមនុស្សល្អមានឈាមពណ៌ផ្កាឈូកតែបេះដូងគាត់នេះមានឈាមពណ៌ខ្មៅ
ដូចប្រេងម៉ាស៊ីនម៉ូតូដែលមិនទាន់ប្ដូរអញ្ចឹង ។
បេះដូងគាត់គគ្រិចណាស់គិតតែពីរឿងអាក្រក់គិតតែពីការកឹបកេងគឺគាត់មានបេះដូងទុច្ចរឹតតែម្ដង ។ស្រាប់តែកូនត្មាតតបថា
បើតែយ៉ាងនេះកុំឲ្យខូចពូជត្មាតយើងសាកសពនេះខ្ជិលស៊ីតែម្ដងទៅ ។និយាយតែប៉ុណ្ណេះត្មាតទាំងមេទាំងកូនហើយចេញបាត់ទៅ ។នេះ
ហើយដែលគេហៅថាបើបានកើតជាមនុស្សហើយធ្វើយ៉ាងណាកុំឲ្យពេលស្លាប់ជាខ្មោចទៅកុំឲ្យត្មាតវាខ្ពើមឲ្យសោះ ៕