ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម ជិន ម៉ាលីន ធ្វើជាវាគ្មិន ក្នុងកិច្ចសន្ទនា ជាមួយសង្គមស៊ីវីល និងយុវជនមកពីតំបន់អាស៊ាន «អំពីតួនាទីសង្គមស៊ីវីល និងការចូលរួមរបស់យុវជន ក្នុងកិច្ចការនយោបាយ»

247

ខេត្តកំពត៖ នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ នេះ, ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តាមការចាត់តាំងរបស់ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមធ្វើជាវាគ្មិន ក្នុងកិច្ចសន្ទនាជាមួយសង្គមស៊ីវីលនិងយុវជនមកពីតំបន់អាស៊ាន «អំពីតួនាទីសង្គមស៊ីវីល និងការចូលរួមរបស់យុវជនក្នុងកិច្ចការនយោបាយ»។

បទឧទ្ទេសនាម និងកិច្ចសន្ទនានេះ ផ្តោតលើបីចំណុចសំខាន់ដូចខាងក្រោម៖
១. ស្ថានភាព និងតួនាទីសង្គមស៊ីវីលនៅកម្ពុជា និងក្នុងសង្គមប្រជាធិបតេយ្យដ៏ទៃទៀត
២. តួនាទីនិងការចូលរួមរបស់យុវជន ក្នុងកិច្ចការនយោបាយ នៅកម្ពុជានិងក្នុង សង្គមប្រជាធិបតេយ្យដ៏ទៃទៀត
៣. ទំនាក់ទំនងរវាងរដ្ឋាភិបាលនិងសង្គមស៊ីវីល និងបញ្ហាប្រឈម នៅកម្ពុជានិងក្នុង សង្គមប្រជាធិបតេយ្យដ៏ទៃទៀត។

កិច្ចសន្ទនានេះ រៀបចំនៅខេត្តកំពត ដោយមូលនិធិរបស់អាឡឺម៉ង់ Konrad Adenauer Stinting និងធ្វើឡើងជាភាសាអង់គ្លេស៕

អត្ថបទដែលជាប់ទាក់ទង