ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចពិជ័យសេនា ទៀ បាញ់ ថ្លែងអំណរគុណ ដល់កាកបាទក្រហមអន្តរជាតិ ដែលជួយបង្រៀន អំពីច្បាប់មនុស្សធម៌អន្តរជាតិ

83

 

សឹង្ហបូរី ៖ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល សន្តិសុខអាស៊ីលើកទី ១៩ នៅប្រទេសសឹង្ហបូរី នៅរសៀលថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២២ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋ មន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ បានជួបពិភាក្សាការងារ ជាមួយលោកស្រី Christine Cipola នាយក កាកបាទក្រហមប្រចាំតំបន់ អាស៊ីប៉ាស៊ីហ្វិក។

សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងអំណរគុណ ដល់កាកបាទក្រហមអន្តរជាតិ ដែលបានជួយបង្រៀន អំពីច្បាប់មនុស្សធម៌អន្តរជាតិ ដល់កងយោធពលខេមរភូមិន្ទ និង កងកម្លាំងរក្សាសន្តិភាពកម្ពុជា ក្នុងពេលកន្លងមក ។

អត្ថបទដែលជាប់ទាក់ទង