យប់ម៉ិញនេះ កម្ពុជាចាញ់ ហុងកុង០ទល់៣
ភ្នំពេញ៖ក្នុងេព្រឹត្តិការណ៍AFC Asisn Cup Qualifiers Final Roundនាយប់ថ្ងៃទី១១មុថុនាម្សិលម៉ិញនេះក្រុមជម្រើសជាតិកម្ពុជាលេងចាញ់ក្រុមហុងកុង០ទល់៣ ។
នេះជាការប្រកួតលើកទី២របស់ក្រុមកម្ពុជាដែលការប្រកួតលើកទី១ជាមួយក្រុមឥណ្ឌាកម្ពុជាចាញ់ឥណ្ឌា០ទល់២ ។ពេលនេះកម្ពុ
ជានៅសល់មួយប្រកួតទៀតជាមួយក្រុមអាហ្គានីស្ថានដែលនឹងប្រកួតនៅថ្ងៃទី១៤មិថុនា ។
ការប្រកួតជាមួយហុងកុងយប់ថ្ងៃទី១១មិថុនានៅតង់ទី១ក្រុមហុងកុងនាំមុខក្រុមកម្ពុជា២ទល់០ទៅហើយៗនៅតង់ទី២ក្រុមហុងកុងរកបាន១គ្រាប់ទៀតដែលនេះជាគ្រាប់បាល់ចុងក្រោយ ។ចប់ការប្រកួតរយៈពេល៩០នាទីហុងកុងឈ្នះកម្ពុជា៣ទល់០ ។
ខាងក្រោមនេះជាការបញ្ចេញមតិរបស់អ្នកគាំទ្រក្រុមកម្ពុជា៖លោកគ្រី ណឈីង ឈីងបានបញចេញយោបល់ថាយើងត្រឹនជាហ្វេន
ចង់ឈ្នះ ចង់បានគ្រាប់បាល់ចុះមានគិតដល់ពួកគាត់នៅទីលានយ៉ាងម៉េច គាត់ចង់បានជាងយើងទៅទៀត គួរយល់កន្លែងហ្នឹងផង ។
លោកផេង ពុធរាត្រីបានបញ្ចេញយោបល់ថាទន្រង់លេងយូរៗទៅគឺដើរថយក្រោយទៅវិញ ។អ្វីដែលអ្នកគាំទ្រចង់ឃើគគឺទម្រង់
Attackដូចពីមុនទោះជាចាញឬឈ្នះក៏អស់ចិត្តដែរមិនមែនឲ្យគេបត់តារាងលេងបែបនេះទេ ។
ឈ្មោះអាណាចក្រហៃអើបានមានយោបល់ថាTargetកម្ពុជាបានត្ឹមកេខ៣ពេលធ្វើម្ចាស់ផ្ទះគឺជាមហាជោគជ័យទៅហើយ
សម្រាប់២០២៣។យើងត្រូវទទួលស្គាល់កាយសម្បទា និង បញ្ញាវាងវៃរបស់កីឡាករជាតិសាសន៍យើង ពួកគាត់និយមប្រើកម្លាំងជាជាងប្រើបញ្ញាមិនខុសពីនិមិត្តរូបបាល់ទាត់យើងទេគោព្រៃកម្ពុជា ។
យើងត្រូវការពេលវេលាបណ្ដុះបណ្ដាលអភិវឌនឍន៍យុវជនជំនាន់ក្រោយចេះធ្វើការគិតចេះប្រើបញ្ញានិងអភិវឌនឍន៍កាយសម្បទាកម្លាំងល្បឿនរត់និងបណ្ដុះបណ្ដាលផ្លូវចិត្តរឹងមាំមិនទន់ជ្រាយកុំឲ្យDramaរឿងហ្វេនស្រីៗទើនវិស័យបាល់ទាត់ប្រសើរ តម្លៃមានសញ្ញា
វិជ្ជមានដូចវិស័យបាល់ទះ។ទាំងអស់គ្នាដើម្បីកម្ពុជាអធ្យាស្រ័យផងដែលនិយាយចំចំណុចខ្សោយ ភាពទន់ជ្រាយរបស់កីឡាករ ៕