ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌកំបូល ​ចុះពិនិត្យ​វឌ្ឍនៈភាពការងារ ស្ថាបនាផ្លូវបេតុងឆ្អឹងដែក​ ជាអំណោយ អភិបាលរាជធានីភ្នំពេញ​ ជូនដល់បងប្អូនប្រជាពលរដ្ឋរស់ នៅភូមិដូនកុក​ សង្កាត់បឹងធំ​

198

ភ្នំពេញ៖បន្ទាប់ពីការបោះឆ្នោតក្រុមប្រឹកសង្កាត់អាណត្តិទី៥​ ឆ្នាំ២០២២​ បានបញ្ចប់​ នៅថ្ងៃទី១១​ ខែមិថុនា​ ឆ្នាំ២០២២​ លោក​ ឃឹម​ ស៊ុនសូដា​ អភិបាលខណ្ឌកំបូល​ រួមជាមួយលោក​ មឿន​ អួន​ ចៅសង្កាត់បឹងធំ​ លោក​ លោកស្រីសមាជិកក្រុមប្រឹក្សាសង្កាត់​ ព្រមជាមួយលោក​ លោកស្រីប្រធាន​ អនុប្រធាន​ និងសមាជិកភូមិដូនកុក​ ចុះពិនិត្យវឌ្ឍនភាពការងារស្ថាបនាផ្លូវបេតុងឆ្អឹងដែក​ ប្រវែង​ ១,១១៨​ ម៉ែត្រ​ ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោក ឃួង​ ស្រេង​ អភិបាលរាជធានីភ្នំពេញ​ ដេីម្បីផ្តល់ជូនបងប្អូនប្រជាពលរដ្ឋប្រេីប្រាស់ជាប្រយោជន៍សាធារណៈ​ និងការពារជំនន់ទឹកភ្លៀងនារដូវវស្សារ។

នៅថ្ងៃដដែលនោះដែរអនុវត្តន៍តាមផែនការដឹកនាំយ៉ាងម៉ឺងម៉ាត់បំផុតរបស់លោក ឃួង​ ស្រេង​ អភិបាលរាជធានីភ្នំពេញ​​ លោក​ ឃឹម​ ស៊ុនសូដា​ អភិបាលខណ្ឌកំបូល​ រួមជាមួយលោក​ មឿន​ អួន​ ចៅសង្កាត់បឹងធំ​ បានបន្តចុះពិនិត្យសកម្មភាពជួសជុលផ្លូវក្នុងភូមិចំនួន០២​ ខ្សែ​ ប្រវែង​សរុប ១,៣០០​ ម៉ែត្រ​ ​ដោយចាក់ដី​ និងចាក់ថ្មម៉ិច​ កិនកៀរបង្ហាប់​ ដែលជាដំណោះស្រាយជាក់ស្តែងចំពោះមុខ​របស់រដ្ឋបាលខណ្ឌកំបូល​ ដេីម្បីជួយសម្រួលដល់ការធ្វេីដំណេីរទៅមក​ និងឆ្លងកាត់របស់បងប្អូនប្រជាពលរដ្ឋ​ ស្ថិតនៅភូមិក្ងោក​ សង្កាត់បឹងធំ​ ខណ្ឌកំបូល​ រាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង