ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរសាធារណការ ខេត្តព្រះវិហារបាននិងកំពុងជួសជុល​ ថែទាំផ្លូវ និងការកាត់ស្មៅតាមចិញ្ចើមផ្លូវ ដេីម្បីសម្រួលចរាចរជូនប្រជាពលរដ្ឋ

202

ខេត្តព្រះវិហារ៖ កំណាត់ផ្លូវមួយចំនួននៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ត្រូវបានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារធ្វេីការជួសជុលថែទាំឡេីងវិញជាមួយនិងការកាត់ស្មៅតាមចិញ្ចើមផ្លូវផងដែរ  ដេីម្បីសម្រួលដល់ការធ្វេីដំណេីររបស់ប្រជាពលរដ្ឋ។

   លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនដឹកជញ្ជូនខេត្តព្រះវិហារបានអោយដឹងថា៖

អនុវត្តតាមការណែនាំរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ

ក្រុមការងារថែទាំផ្លូវថ្នល់នៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបាននិងកំពុងធ្វេីសកម្មភាព ជួសជុលថែផ្លូវទាំឡេីងវិញជាមួយនិងការកាត់ស្មៅតាមចិញ្ចើមផ្លូវផងដែរ  ក្នុងនោះ . ក្រុមការងារថែទាំផ្លូវខេត្តលេខ PVHប្រវែង ១៧០០ម៉ែត្រ ក្រាលដីល្បាយថ្ម (ចាប់ពីជើងភ្នំទ្រព្យ ដល់ភូមិអង្រ្គង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ) ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ . ក្រុមការងារថែទាំផ្លូវខេត្តលេខ ២៦៤៩ និង២PVH ក្រាលកៅស៊ូ DBST ថ្ងៃនេះស្រោចកៅស៊ូ សៀលស្នាមប្រេះ ស្ថិតក្នុងស្រុកគូលែន ខេត្តព្រះវិហារ។ . ក្រុមការងារថែទាំផ្លូវជាតិលេខ ៦២ប្រវែង ១៨៩.៣៦គីឡូម៉ែត្រ ក្រាល DBST (ចាប់ពីព្រំប្រទល់ខេត្តកំពង់ធំព្រះវិហារ ដល់ភូមិគ១ ប្រាសាទព្រះវិហារ) ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ . ក្រុមការងារកាត់ស្មៅផ្លូវជាតិលេខ ៦៤ ថ្ងៃនេះបន្តកាត់ស្មៅ ស្ថិតក្នុងស្រុកគូលែន ខេត្តព្រះវិហារ៕

 

អត្ថបទដែលជាប់ទាក់ទង