ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កូរ៉េខាងជើង បាញ់សាកល្បងកាំភ្លើងធំជាច្រើនគ្រាប់

107

សេអ៊ូល ៖ កូរ៉េខាងជើង បានបាញ់សាកល្បងកាំភ្លើងធំជាច្រើនគ្រាប់ នៅចន្លោះម៉ោង ៨៖០៧នាទី ដល់ម៉ោង ១១៖០៣នាទីព្រឹក កាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍នេះកន្លងទៅនេះ ជាការបង្ហាញសាច់ដុំ មួយថ្ងៃបន្ទាប់ពីលោក គីម ជុងអ៊ុន សន្យាពង្រឹងសមត្ថភាពយោធា។ នេះបើតាមយោធាកូរ៉េខាងត្បូង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៣ ខែមិថុនា ឆ្នាំ២០២២។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន យោធាកូរ៉េខាងត្បូងមិនបានបញ្ជាក់អ្វីលម្អិតបន្ថែមនោះទេ ដោយគ្រាន់តែឱ្យដឹងថាការបាញ់កាំភ្លើងធំរបស់កូរ៉េខាងជើង គឺជាសកម្មភាពធម្មតា នៃការបាញ់សាកល្បងកាំភ្លើងធំរយៈចម្ងាយខ្លី និងរយៈកម្ពស់ទាប។

គួរបញ្ជាក់ថា ការបាញ់កាំភ្លើងធំខាងលើរបស់កូរ៉េខាងជើង កើតមានឡើងបន្ទាប់ពីលោក គីម ជុងអ៊ុន បានបង្ហើបពីគោលបំណងបន្តអភិវឌ្ឍ និងពង្រឹង សមត្ថភាពយោធា ដើម្បីការពារអធិបតេយ្យភាពនៃប្រទេសរបស់លោក ខណៈលោកបិទបញ្ចប់កិច្ចប្រជុំពេញអង្គនៃគណៈកម្មាធិការមជ្ឈិមបក្សពលករកូរ៉េ ចំពោះមុខការបារម្ភថាទីក្រុងព្យុងយ៉ាងអាចនឹងធ្វើតេស្ដអាវុធនុយក្លេអ៊ែរឡើងវិញ ឆាប់ៗនេះ៕

Soldiers of the Korean People’s Army (KPA) take part in the landing and anti-landing drills of KPA Large Combined Units 324 and 287 and KPA Navy Combined Unit 597, as North Korean leader Kim Jong-Un (not pictured) watches, in the eastern sector of the front and the east coastal area on March 25, 2013 in this picture released by the North’s KCNA news agency in Pyongyang March 26, 2013. REUTERS/KCNA (NORTH KOREA – Tags: POLITICS MILITARY)
ATTENTION EDITORS – THIS PICTURE WAS PROVIDED BY A THIRD PARTY. REUTERS IS UNABLE TO INDEPENDENTLY VERIFY THE AUTHENTICITY, CONTENT, LOCATION OR DATE OF THIS IMAGE. THIS PICTURE IS DISTRIBUTED EXACTLY AS RECEIVED BY REUTERS, AS A SERVICE TO CLIENTS. QUALITY FROM SOURCE. NO THIRD PARTY SALES. NOT FOR USE BY REUTERS THIRD PARTY DISTRIBUTORS

អត្ថបទដែលជាប់ទាក់ទង