លោកទេសរដ្ឋរដ្ឋមន្ត្រី គន់ គីម បើកកិច្ចប្រជុំឆ្លងរបាយការណ៍ពី លទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយក្នុង ឧសភា ឆ្នាំ២០២២ ទិស ដៅអនុវត្តបន្ដខែមិថុនា ឆ្នាំ២០២២
ភ្នំពេញ ៖ លោក ទេសរដ្ឋរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំឆ្លងរបាយការណ៍ស្តីពី លទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងខែឧសភា ឆ្នាំ២០២២ និងទិសដៅអនុវត្តបន្ដ ខែមិថុនា ឆ្នាំ២០២២។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម អនុប្រធាន អគ្គលេខាធិការ ថ្នាក់ដឹកនាំ ទីប្រឹក្សា ប្រធាននាយកដ្ឋាន និងសមាជិក សមាជិកា មួយចំនួននៅទីស្នាក់ការគណៈកម្មាធិការជាតិគ្រប់គ្រង់គ្រោះម ហន្តរាយ។
យោងតាមរបាយការណ៍ បានឱ្យដឹងថា ភ្លៀងកក់ខែ ក្នុងរដូវប្រាំង បានបន្តធ្លាក់រាយប៉ាយ ចាប់ពីដើមខែមេសា មកនៅតាមបណ្តាខេត្ត ជាច្រើន ក្នុងបរិមាណតិចច្រើនដោយកន្លែង ហើយក្នុងនេះខេត្តមួយចំនួនមានភ្លៀងធ្លាក់នៅថ្ងៃខ្លះក្នុង បរិមាណពី៧០-១០០ម.ម ដូចជានៅខេត្ត ឧត្តរមានជ័យ ព្រះវិហារ បន្ទាយមានជ័យ កំពង់ធំ សៀមរាប បាត់ដំបង ត្បូងឃ្មុំ និងខេត្តរតនគិរី ជាដើម។
កម្ពុជា បានទទួលរងឥទ្ធិពល នៃប្រព័ន្ធសម្ពាធផ្សេងៗបានបង្កឱ្យមានភ្លៀង និងខ្យល់បក់បោកខ្លាំងជាបន្តបន្ទាប់ហើយប៉ះពាល់ និងខូចខាតដល់លំនៅដ្ឋាននិងអាយុជីវិតរបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានរងគ្រោះជាពិសេស តាមបណ្តាខេត្តភាគពាយ័ព្យ ។
មូលដ្ឋានខេត្តប៉ះពាល់ចំនួន៧ មានខេត្តឧត្តរមានជ័យ ព្រះវិហារ បន្ទាយមានជ័យ កំពង់ធំ សៀមរាប បាត់ដំបង ត្បូងឃ្មុំ និងខេត្តរតនគិរី ការប៉ះពាល់ និងខូចខាត ៖ខេត្តបន្ទាយមាន ជ័យ និងខេត្តត្បូងឃ្មុំ ទឹកលិចស្រូវចំនួន ៦,០១៦ហិកតា និងខូចខាត ៣,៥១៣ហិកតា ក្នុងនេះខេត្តបន្ទាយមានជ័យប៉ះពាល់ ៤,៦៦៤ហិកតា ខូចខាត ២,៣៨០ហិកតា និងខេត្តត្បូងឃ្មុំ ប៉ះពាល់ ១,៣៣៧ហិកតា និងខូចខាត ១,១៣៣ហិកតាបាក់ដាច់ទំនប់អាង ស្តុកទឹក របស់ក្រុមហ៊ុនចំការចេកហ័ងអាញ់ ក្នុងឃុំស្រែអង្រ្កង ស្រុកកូនមុំ ខេត្តរតនគិរី បណ្តាលឱ្យលិចផ្ទះកម្មករ ៧ល្វែង មាន១៥០បន្ទប់និងតូបលក់ទំនិញ២ បាក់ដាច់ស្ពានឈើ ១កន្លែង និង ជម្លៀសកម្មករទៅទីទួលសុវត្តិភាពចំនួន ១៧៦គ្រួសារ ស្មើ៥៧០នាក់ ។
ខ្យល់កន្រ្តាក់កើតមានចំនួន ១៩លើក នៅរាជធានី-ខេត្ត ចំនួន១៣ បណ្តាលឱ្យ រលំផ្ទះ និងខូចធ្ងន់ធ្ងរ ១៦៩ខ្នង របើកដំបូល និងខូចមធ្យម ២៩៤ខ្នង របើកដំបូលសាលារៀន ២អគារក្យូស និងតូបលក់ដូរ៩ សាលាឆាន់ ១ខ្នង និងរងគ្រោះស្លាប់១នាក់ការរង គ្រោះដោយរន្ទះបាញ់មានចំនួន ១៤លើក នៅមូលដ្ឋានខេត្តចំនួន១៤ បណ្តាលឱ្យបាត់បង់អាយុជីវិត ចំនួន ១៣នាក់ (ស្រី៣)របួស ០៨នាក់ និងងាប់គោក្របី ៣០ក្បាល ។
អគ្គីភ័យ កើតមានចំនួន ៣៧លើក នៅរាជធានី-ខេត្ត ចំនួន១៦ ខូចខាតផ្ទះចំនួន ១៣៧ខ្នង-ល្វែង ឃ្លាំងស្តុកសម្ភារ៣កន្លែង តូបលក់ដូរ ៣តូប ឆេះស្រូវជង្រុក០២តោន ឆេះគោយន្តកន្រ្តៃ១ ឆេះម៉ូតូ ៤៣គ្រឿង រងគ្រោះស្លាប់ ៥នាក់ និងរបួស ៦នាក់ ។
លោកទេសរដ្ឋមន្ត្រី គន់ គីម ក្នុងឱកាសដឹកនាំកិច្ចប្រជុំ បានវាយតម្លៃខ្ពស់ និងកោត សរសើរថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ ដែលបានប្រឹងប្រែងដោះស្រាយការលំបាក និង បានអនុវត្តការងារបានច្រើនគួរឱ្យកត់ សម្គាល់។
លោកទេសរដ្ឋមន្រ្តី ក៏បានជំរុញឱ្យនាយកដ្ឋាននីមួយៗ ត្រូវរៀបចំផែនការសកម្មភាព ជាពិសេសត្រូវពង្រឹងទំនាក់ទំនងល្អ ជាមួយកាកបាទក្រហមកម្ពុជា,គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូនានា ដើម្បីរួមគ្នាត្រៀមធ្វើការឆ្លើយតបក្នុងរដូវវស្សានេះ ព្រោះថា៖ ការងារគ្រោះមហន្តរាយនេះ ជារឿងចាំបាច់ណាស់សម្រាប់ប្រទេស ក៏ដូចលើពិភពលោក ព្រោះកត្តាធម្មជាតិមានការ ប្រែប្រួលកាន់តែខ្លាំង។ ដូច្នេះយើងត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ ដើម្បីយើងជួយប្រជាជនឋបានទាន់ពេល វេលាពេលមានគ្រោះធម្មជាតិវាយប្រហារ ៕ សំរិត