ស្លាប់បាត់បង់ជីវិតមនុស្សប្រុស.ស្រី៣នាក់ ដោយគ្រោះថ្នាក់ចរាចរណ៍ នៅសំរោងធំកៀនស្វាយ
កណ្ដាល៖បើយោងតាមរបាយការណ៍ទើបទទួល បាននៅរសៀលថ្ងៃទី១៣ខែមិថុនានេះ ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករវាងម៉ូតូនិងរថយន្ដ
បណ្តាលអោយស្លាប់មនុស្សប្រុស.ស្រី០៣នាក់ និងខូចខាតម៉ូតូធ្ងន់០១គ្រឿងផងដែរ ខណៈធ្វើដំណើរទិសដៅស្របគ្នានៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០២២ វេលាម៉ោង ០៥និង១៥នាទីនៅលើកំណាត់ផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ ៣៤-៣៥ ចំណុចភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
បើយោងតាមរបាយការណ៍ដដែលបានរាយការណ៍មកថានៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុ ខាងលើនោះដោយមានម៉ូតូមួយម៉ាក HONDA DREAM 125 ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1GG-1943 បើកបរដោយឈ្មោះ ឈាង ស៊ីន ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិប្រស្រែ ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង ដោយមានអ្នករួមដំណើរចំនួន០២នាក់ ឈ្មោះ លាង ស្រីនាង ភាទស្រី អាយុ ២០ឆ្នាំ និង ឈ្មោះ អោន ធារ៉ា ភេទស្រី អាយុ២២ឆ្នាំ មានទីលំនៅភូមិប្រស្រែជាមួយគ្នា ដែលបើកបរមានទិសដៅ ពីអ្នកលឿងទៅ ភ្នំពេញ តាមផ្លូវជាតិលេខ១ ។ ពេលបើកមកដល់ចំណុចកើតហេតុលើ បានបុកយានយន្តមិនស្គាល់អត្តសញ្ញាណ (តាមព័ត៌មានថាបុកគោ យន្ត ដែលបើកឆ្លងកាត់ថ្នល់ពីលិចទៅកើត តាមព័ត៌មាន) រត់គេចបាត់ បណ្តាលអោយស្លាប់ទាំង០៣នាក់នៅកន្លែងកើតហេតុ ។
ចំពោះសាកសពក្រុមសមត្ថកិច្ចបានប្រគល់អោយគ្រួសារយកទៅធ្វើបុណ្យ។រីឯម៉ូតូខូចធ្ងន់ យកមករក្សាទុកជាភត្តុាងនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយបន្តការស្រាបជ្រាវតាមនិតិវិធី។
ការសន្និដ្ឋាន៖ករណីខាងលើបណ្តាលមកពីអ្នកបើកបរម៉ូតូធ្វេសប្រហែស បើកមានល្បឿនលឿន មិនប្រុងប្រយ័ត្នមិនមើលស្ថានភាពផ្លូវខាងមុខមានឧបសគ្គ។ ចំណែក គោយន្តមិនបានពិនិត្យគ្រប់ជ្រុងជ្រោយមុនពេលបើកឆ្លងកាត់ផ្លូវ៕