ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេច កិតិ្តព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្ដល់ថវិកា ចំនួន ៣០ម៉ឺន ដុល្លារដល់កាកបាទក្រហម កម្ពុជា រាជធានី និង អនុសាខា កាកបាទក្រហម កម្ពុជា ខណ្ឌ នីមួយៗ អង្ករ ចំនួន ៩តោន

141

 

ភ្នំពេញ៖នៅរសៀល ថ្ងៃ ទី ១៣ ខែមិថុនា ឆ្នាំ ២០២២ លោកឃួង ស្រេង អភិបាល រាជធានី ភ្នំពេញ និង ជា ប្រធាន គណៈកម្មាធិការ កាកបាទក្រហម កម្ពុជា រាជធានី ភ្នំពេញ បាន អញ្ជើញ ទទួល អំណោយ ដ៏ ថ្លៃ ថ្លា របស់សម្ដេច កិតិ្តព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន កាកបាទក្រហម កម្ពុជា នូវ ថវិកា ចំនួន ៣០០.០០០ ដុល្លារដល់កាកបាទក្រហម កម្ពុជា រាជធានី ភ្នំពេញ និង អនុសាខា កាកបាទក្រហម កម្ពុជា ខណ្ឌ នីមួយៗ ទទួល បាន អង្ករ ចំនួន ៩តោន ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហម កម្ពុជា ដើម្បី ទុក សម្រាប់ ប្រើប្រាស់ កិច្ច ការ មនុស្ស ធម៌។

ក្នុងឱកាសនោះលោកឃួង ស្រេង អភិបាល រាជធានី ភ្នំពេញបានថ្លែងអំណគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេច កិតិ្តព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន កាកបាទក្រហម កម្ពុជាដែលបានផ្ដល់អំណោយ ដ៏ ថ្លៃ ថ្លា មានថវិកាចំនួន៣០ម៉ឺនដុល្លារនិង អង្ករ ចំនួន ៩តោន ក្នុង១ខណ្ឌសម្រាប់១៤ខណ្ឌៗសម្រាប់ ប្រើប្រាស់ កិច្ច ការ មនុស្ស ធម៌ចែកជូនជនរងគ្រោះនិងងាយរងគ្រោះនៅពេលខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង