ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រាប់អាជីវករក្នុងផ្សារបឹងកេងកងដោះដូរ សម្ភារៈអគ្គិសនីចាស់ៗរួចរាល់ មុនថ្ងៃបុណ្យកាន់បិណ្ឌ

95

ភ្នំពេញៈនៅព្រឹកថ្ងៃទី២០ខែកញ្ញាឆ្នាំ២០១៨នេះលោកឯក និមលប្រធាន គណៈកម្មការគ្រប់គ្រងផ្សារបឹងកេងកងខណ្ឌចំការមនបាន ចុះត្រួតពិនិយ្យទៅលើឧបករណ៍អគ្គិសនី និង ធ្វើការដោះសំភារះអគ្គិសនីដែ លចាស់ប្រើប្រាស់រយះពេលយូរហើយ មានសភាពចាស់ធូរលុងលាន់ឮឌុយ ឌីហ្សង់ទ័រ ព្រី កង្ហារដើម្បីជាការចូលរួម ទប់ស្កាត់បញ្ហាគ្រោះថ្នាក់អគ្គិភ័យ ពោលគឺដោយឆ្លងចរន្តអគ្គិសនី។
លោកប្រធានផ្សារបន្តទៀតថាចំពោះសកម្មភាពការងារនេះ ខាងគណៈកម្មការផ្សារបឹងកេងកងខណ្ឌចំការមន បានចុះធ្វើកិច្ចការនេះចាប់តាំងពី ថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០១៨រហូតដល់ថ្ងៃទី២០ខែ ឆ្នាំដដែលនេះដោយ សម្រចបានជាលទ្ធផលដោយ ត្រួតពិនិត្យសម្ភារះអគ្គិសនីបានចំនួន២៣៣ តូបឬស្តង់ហើយបានធ្វើការផ្លាស់ប្ដូរ សម្ភារះអគ្គិសនីចាស់បានចំនួន១៧តូប។

ចំពោះសកម្មភាពការងារនេះបងប្អូនអាជីវករគាត់ ចូលរួមអបអរសាទរដោយក្ដីសប្បាយរី ករាយក្រៃលែងនិងបានចូលរួមសហការ ជាមួយគណៈកម្មការផ្សារយ៉ាងផុលផុសផងដែរ ដើម្បីទប់ស្កាត់បញ្ហាគ្រោះថ្នាក់អគ្គិភ័យ។ លោកប្រធានផ្សារបឹងកេងកងគាត់ជំរុញ ដោយលៃលកធ្វើយ៉ាងណា អោយបានហើយរួចរាល់មុនថ្ងៃពីធីបុណ្យ កាន់នាពេលខាងមុខនេះ។
លោកឯក និមលប្រធានផ្សារបឹងកេងកងបាន អោយដឹងទៀតថានៅផ្សារបឹងកេងកងទាំងមូល មានតូបឬស្តង់លក់ដូរអីវ៉ាន់ចំនួន១៤១១តូប ហើយមូលដ្ឋាន អាជីវកម្មមាន៨១០មូលដ្ឋានហើយ ចំនួនអ្នកប្រើប្រាស់ចរន្តអគ្គិសនីមានតែ៧១៣ កុងទ័រទេនៅសល់៤៨០ទីតាំងទៀត។
លោកប្រធានផ្សារបឹងកេងកងបន្តទៀតថាចំពោះ ការដោះដូរសម្ភារះអគ្គិសនីចាស់ៗនោះ គឺខាងបងប្អូនអាជីវករគាត់ជាអ្នកចេញថវិកា ទាំងអស់ហើយខាងគណៈកម្មការផ្សារយើង ជាអ្នកចេញលើកម្លាំងពលកម្មលើការងារដោះ ដូរសម្ភារៈអគ្គិសនីចាស់ចេញនៅតាម តូបលក់ដូរអីវ៉ាន់ពួកគាត់ទាំងស្រុង។

ជាមួយគ្នានេះដែរបងប្អូនអាជីវករលក់ដូរអីវ៉ាន់ នៅផ្សារបឹងកេងកងទាំងមូលគឺ ពួកគាត់សូមថ្លែងអណរអរគុណ យ៉ាងជ្រាលជ្រៅទៅដល់លោកឯក និមលប្រធានផ្សារបឹងកេងកង និងសហការីដែលបានគិតគូរដោយ យកចិត្តទុកដាក់ខ្ពស់ពីបញ្ហាសុខទុក្ ខនិងបញ្ហាតម្រូវការចាំបាច់ពីសុវត្ថិភាព ជាចម្បងផងដែរដោយការលំបាករបស់ បងប្អូនអាជីវករគឺជាក្ដីកង្វល់របស់ គណៈកម្មការផ្សារត្រូវតែដោះស្រាយគិតគូរ ជានិច្ចដោយមិនអាចមើលរំលងបានឡើយ៕

អត្ថបទដែលជាប់ទាក់ទង