ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆ្នាំ២០២៣ វិញ្ញាសាបាល់បោះ ៣ទល់៣ នារីនឹងធ្វើបានល្អ

232

ភ្នំពេញ៖កីឡាការិនីបាល់បោះកូនកាត់ខ្មែរអាមេរិកស៊ីម៉ាសួនអេលីស៊ីមានជំនឿចិត្តថាសម្រាប់ស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះវិញ្ញាសាបាល់បោះនារី៣ទល់៣នឹងធ្វើបានល្អតែកុំភ្លេចលែលម្អនូវចំណុចខ្វះខាតខ្លះៗ ។
កីឡាការិនីរូបនេះនិយាយថាវាជាបទពិសោធន៍ដ៏អស្ចារ្យនិងជាកិត្តិយសមួយដែលនាង
បានចូលរួមជាតំណាងប្រទេសកម្ពុជាដែលជាប្រទេសកំណើតរបស់នាងនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ។វិញ្ញាសាបាល់បោះ៣ទល់៣ពិតជាមានការប្រកួតប្រជែងខ្លាំងជាមួយនឹងកីឡាការិនី
ដ៏ខ្លាំងៗមកពីតំបន់អាស៊ីអាគ្នេយ៍ ។

វិញ្ញាសាបាល់បោះ៣ទល់៣នេះលេងលឿនខ្លាំងណាស់តែបន្ទាប់ពីទទួលបានបទពិ
សោធន៍ក្នុងព្រឹត្តិការណ៍នេះយើងពិតជារំភើបហើយអ្នកទស្សនាក៏មានជំនក់ចិត្តទៀតផង ។
ក្នុងចំណោម៧ប្រទេសបាល់បោះនារី៣ទល់៣កម្ពុជាបានបញ្ចប់ការប្រកួតទៅដោយរងបរាជ័យ ៦ប្រកួត ពោលគឺប្រកួតទី១ ចាញ់ម៉ាឡេស៊ី ២ទល់២១, ប្រកួតទី២ ចាញ់ហ្វីលីពីន ៥ទល់-២១, ប្រកួតទី៣ ចាញ់ម្ចាស់ផ្ទះវៀតណាម ៧ទល់២១, ប្រកួតទី៤ ចាញ់ថៃ ២ទល់២២ប្រកួតទី៥ ចាញ់សិង្ហបុរី ៦ទល់២១ និងប្រកួតចុងក្រោយចាញ់ឥណ្ឌូនេស៊ី ៧ទល់២១។ខណៈស៊ីម៉ាសួនអេលីស៊ីបានបង្ហើបឲ្យដឹងពីមូលហេតុដោយសារកង្វះខាតនៃការហ្វឹកហាត់ជុំគ្នាអំឡុងពេលបិទខ្ទប់នៅសហរដ្ឋអាមេរិក។

កីឡាការិនីរូបនេះនិយាយថាក្រុមរបស់យើងខ្វះភាពរួមបញ្ចូលគ្នា។ការរៀបចំការប្រកួតជាក្រុមមានការពិបាកដោយសារកូវីដ។យើងរស់នៅឆ្ងាយពីគ្នា។

យើងដឹងថាយើងនឹងត្រូវហ្វឹកហាត់រួមគ្នាតាមដែលអាចធ្វើទៅបានដើម្បីអភិវឌ្ឍការរួមបញ្ចូលគ្នារបស់យើងនិងលេងជាមួយគ្នាប្រកបដោយប្រសិទ្ធភាព។ វាក៏ជាលើកទី១ របស់យើងដែលលេងវិញ្ញាសា ៣ទល់៣។
វាមានបញ្ហាលំបាកច្រើនទាក់ទងនឹងការសម្របជាមួយទម្រង់លេងរបស់កីឡាករម្នាក់ៗ ទៅនឹងប្រភេទនៃការប្រកួតនោះ។ទោះបីជាទទួលបានលទ្ធផលបែបណាក៏ដោយយើងមានអារម្មណ៍ថា យើងទទួលបានបទពិសោធន៍ និងដឹងពីអ្វីដែលយើងត្រូវកែលម្អសម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣។

ដើម្បីត្រៀមសម្រាប់ស៊ីហ្គេមឆ្នាំ២០២៣នៅកម្ពុជាកីឡាការិនីវ័យ២៧ឆ្នាំរូបនេះបាន
សង្កត់ធ្ងន់ថាយើងទាំងអស់គ្នាបានត្រលប់មកផ្ទះវិញជាមួយនឹងបទពិសោធន៍ជាច្រើនពីការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២២។យើងនឹងឆ្លើយតបពីអ្វីដែលយើងត្រូវការដើម្បីកែលម្អនិងខិតខំប្រឹងប្រែងឲ្យកាន់តែខ្លាំង។
នៅខាងមុខយើង មានផ្លូវដ៏វែងឆ្ងាយប៉ុន្តែយើងបានដាក់ចិត្តដាក់កាយដើម្បីការងារនេះ ហើយត្រលប់មកវិញកាន់តែខ្លាំងនៅឆ្នាំ២០២៣។យើងរំភើបសម្រាប់ឱកាសផ្សេងទៀតក្នុងការប្រកួតប្រជែង ហើយចង់ធ្វើឲ្យប្រទេសរបស់យើងមានមោទកភាព។

ស៊ីម៉ាសួន អេលីស៊ី កើតថ្ងៃទី០៦ ខែមិថុនា ឆ្នាំ១៩៩៥ នៅទីក្រុងលូវែលរដ្ឋMassachusetts សហរដ្ឋអាមេរិក ដោយមានឪពុកម្ដាយជាជនជាតិខ្មែរ ដែលទៅរស់នៅទីនោះតាំងពីសម័យសង្រ្គាម។ ទោះបីកើត និងធំធាត់នៅសហរដ្ឋអាមេរិក ប៉ុន្តែ ស៊ីម៉ាសួន នៅតែភ្ជាប់ទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយវប្បធម៌ខ្មែរ។

កីឡាការិនីរូបនេះបានចាប់ផ្ដើមលេងបាល់បោះតាំងពីអាយុ១០ឆ្នាំជាមួយក្រុមនៅសាលារៀនរបស់ខ្លួន។ គេក៏ធ្លាប់ជាសមាជិករបស់ក្លិប AAU ទៀតផង។ ក្រៅពីបាល់បោះ ស៊ីម៉ាសួន ក៏អាចប្រកួតលើប្រភេទកីឡាអត្តពលកម្ម វិញ្ញាសារត់ប្រណាំង, លោតកម្ពស់ និងចោលស្នរ ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង