ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីភ្នំពេញ ផ្ដល់សំលៀកបំពាក់​ មួក​ ស្បែកជេីង​ សម្រាប់ប្រេីប្រាស់ ក្នុងការពន្លត់អគ្គិភ័យ​ ចំនួ​ន៣០សម្រាប់​ ដល់ការិយាល័យបង្ការ​ពន្លត់អគ្គិភ័យ និងសង្គ្រោះ

257

ភ្នំពេញ៖នៅល្ងាចថ្ងៃ​ទី​ ១៥​ ខែ​ មិថុនា​ ឆ្នាំ​ ២០២២​នេះ​ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បានចាត់ឱ្យលោក​ ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខាជាតំណាង នាំយកសំលៀកបំពាក់​ មួក​ ស្បែកជេីង​ សម្រាប់ប្រេីប្រាស់ក្នុងការពន្លត់អគ្គិភ័យ​ ចំនួ​ន៣០សម្រាប់​ ទៅប្រគល់ជូនដល់ការិយាល័យបង្ការ​ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ ស្ថិតក្នុងសង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬស្សីកែវ​ ។

ក្នុងឱកាសនោះ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ ដែលមាន​ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈកម្មាធិការសាខា​ បានគិតគូរពីសុវត្ថិភាពដោយផ្តល់ជាសំលៀកបំពាក់​ មួក​ ស្បែកជេីង​​ដល់អង្គភាពរបស់លោក​ សម្រាប់ប្រេីប្រាស់ក្នុងការជួយសង្គ្រោះ​ និងពន្លត់អគ្គិភ័យ​ ។

ជាការឆ្លេីយតប ក្នុងនាមលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ​ លោក ជិន ប៊ុនធឿន បានពាំនាំនូវការផ្តាំផ្ញេីសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងសូមថ្លែងនូវការកោតសរសេីរដល់បងប្អូនកងកម្លាំងបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ​ទាំងអស់​ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់លះបង់កម្លាំងកាយចិត្ត​ ដោយមិនគិតពីអាយុជីវិត​ ពេលវេលា​ ការនឿយហត់ជួយ​អន្តរាគម​ន៍​ពន្លត់អគ្គិភ័យសង្គ្រោះ​ដល់បងប្អូនប្រជាពលរដ្ឋយេីង​បានទាន់ពេលវេលា​ និងមិនឱ្យគ្រោះអគ្គិភ័យឆេះរាលដាលជាលក្ខណៈទ្រង់ទ្រាយធំ ។
លោកបញ្ជាក់ថា​ សម្រាប់សម្លៀកបំពាក់​ មួក ស្បែកជើងនេះ ផលិតនៅប្រទេសជប៉ុន​ ដែលមានលក្ខណៈងាយស្រួលស្លៀកពាក់ មិនហប់ និងអាចការពារបងប្អូនកងកម្លាំងយេីង​ ក្នុងពេលប្រតិបត្តិការពន្លត់អគ្គិភ័យប្រកបដោយសុវត្ថិភាព​ ។​ ជាមួយគ្នានេះ​ លោកនាយកប្រតិបត្តិសាខា​ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​ ថ្វីត្បិតតែយេីងមានបងប្អូនកងកម្លាំងបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ​នៅចាំជួយសង្គ្រោះក៏ពិតមែន​ តែជាចម្បងបំផុតសូមបងប្អូនត្រូវមានការយកចិត្តទុកដាក់ប្រុងប្រយ័ត្នបង្ការដោយខ្លួនឯង​ ដោយកុំធ្វេសប្រហែសអំពីភ្លេីងទានធូប​ ចង្ក្រាន​ ហ្គាស​ ការតបណ្តាញអគ្គិភ័យប្រេីប្រាស់​ និងវត្ថុផ្សេងៗដែលងាយឆាបឆេះ​ ដេីម្បីចៀសវាងពីគ្រោះអគ្គិភ័យដែលអាចកេីតមានឡេីងជាយថាហេតុ​ ៕

អត្ថបទដែលជាប់ទាក់ទង