ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្កើតកម្មវិធីជិះកង់អបអរ Olympic Day និងដំណើរឆ្ពោះ ទៅស៊ីហ្គេមឆ្នាំ២០២៣

239

ភ្នំពេញ៖គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានឹងធ្វើការចុះផ្សព្វផ្សាយស្តីពីទិវាអូឡាំពិក( Olympic Day) និង ដំណើរឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ។

កម្មវិធីដែលមានរយៈពេល២ថ្ងៃនេះគឺធ្វើ នៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២២ ក្រុមការងារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានឹងចុះផ្សព្វផ្សាយស្តីពីទិវាអូឡាំពិកនិងដំណើរឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ ដល់សិស្សានុសិស្សប្រមាណជាង១០០នាក់ នៅតាមសាលារៀន និង ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ដ៍ដែរ រៀបចំកម្មវិធីជិះកង់កម្សាន្ត អបអរសាទរទិវា “Olympic Day និងដំណើរឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។ ចេញដំណើរពីឆ្នេរសមុទ្រស្រី ស ជិះជុំវិញក្រុងកែប។

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នឹងរៀបចំកម្មវិធីជិះកង់កម្សាន្ត ផ្សព្វផ្សាយពីស៊ីហ្គេម និងអបអរសាទរទិវា Olympic Day រយៈពេល ២ថ្ងៃគឺថ្ងៃទី២២ ខែមិថុនា ២០២២ នៅក្រុងកែប។
សូមបញ្ជាក់ផងដែរថាកម្មវិធីនឹងក៍មានការចូលរួមជិះកង់ពីក្រុមជម្រើសជាតិទ្រីយ៉ាត្លុងដែលហាត់នៅទីនោះផ្ទាល់ទៀតផង ៕

អត្ថបទដែលជាប់ទាក់ទង