ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រទេសចិន បានសម្ពោធនាវាផ្ទុកយន្តហោះទីបី ឈ្មោះ Fujian នៅ ទីក្រុងសៀងហៃ

233

 

ចិនៈប្រទេសចិន បានសម្ពោធនាវាផ្ទុកយន្តហោះទីបី របស់ខ្លួន ឈ្មោះ Fujian នៅ ទីក្រុងសៀងហៃ កាលពីព្រឹកថ្ងៃសុក្រ ។ នាវានេះ ត្រូវបានគេដាក់ ឈ្មោះតាមខេត្ត Fujian ត្រូវបានចិនរចនា និងសាងសង់ទាំងស្រុង។

ក្រសួងការពារជាតិចិន បំពាក់ នាវាផ្ទុកយន្តហោះទី ៣ ឲ្យកងទ័ពចិន។ នាវាទី ៣ នេះ បំពាក់បច្ចេកវិជ្ជាកាភ្លើងបាញ់ខ្យល់ ជាបច្ចេកវិជ្ជាទំនើបចុងក្រោយនៃពិភពលោក តែខាងអាមេរិក ថា ចិនចម្លងពីអាមេរិក។ បច្ចេកវិជ្ជាបង្ហោះយន្តហោះមានច្រើន ដូចជា រត់ចម្ងាយ ៣០០ មែត្រទើបហោះ, បង្វិលកង់យន្តហោះ, កសាងស្ពានកោង, ប្រើខ្សែទាញដូច ព្រួញ និង ចុងក្រោយនេះ គឺប្រើថាមពលនុយក្លេអ៊ែរ បង្កើតជាសម្ពាធខ្យល់ រុញយន្តហោះស្ទុះឡើងទៅមុខ ដែលចំណាយលុយតិចបំផុត ចំណេញទីធ្លា….។ តៃវ៉ាន់ ត្រូវកងទ៏ពចិន ប្រដូចជា នាវាផ្ទុកយន្តហោះដ៍ធំបំផុតមួយ ដែលមាន នាវាផ្ទុកយន្តហោះ អាមេរិក​ចំណតពីខាងក្រោយដើម្បីការពារ ដូច្នេះ ចិន ត្រូវ កសាងនាវាផ្ទុកយន្តហោះដែរ ដើម្បី ចូលកៀក តៃវ៉ាន់ ៕

អត្ថបទដែលជាប់ទាក់ទង