នាយឧត្ដមសេនីយ៏ គន់ គីម៖ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទូទាំងប្រទេស នូវតែចងចាំជានិច្ច ចំពោះការលះបង់កម្លាំងកាយ ប្រាជ្ញារ របស់បងប្អូន អតីតយុទ្ធជនគ្រប់រូបចំពោះជាតិមាតុភូមិរបស់យើង
ភ្នំពេញ ៖ លោកនាយឧត្ដមសេនីយ៏ គន់ គីម
បានបញ្ជាក់ថា៖ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទូទាំងប្រទេស នូវតែចងចាំជានិច្ច ចំពោះការលះបង់កម្លាំងកាយ ប្រាជ្ញាររបស់បងប្អូន អតីតយុទ្ធជនគ្រប់រូបចំពោះជាតិមាតុភូមិរបស់យើង បើទោះបី ក្នុងកាលៈទេសៈណាក៏ដោយ ក៏បងប្អូនអតីតយុទ្ធជននូវតែលៈបង់ ដើម្បីជាតិនិងមាតុភូមិរបស់យើងដែរ។
លោកនាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងអគ្គលេខាសមាគមន៍អតីតយុទ្ធជនកម្ពុជា បានបញ្ជាក់បែបនេះ ខណៈលោកបានជួបសម្ដែងការដឹងគុណ បងប្អូនអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ មិថុនា ឆ្នាំ២០២២ នៅមន្ទីរបក្សប្រជាជនរាជ ធានី ប្រមាណជាង២០០នាក់ ។ ក្នុងឱកាសនោះ ក៏មានការចូរួមពីលោកនាយឧត្តមសេនី យ៍ ភួង ស៊ីផាន រដ្ឋ លេខាធិការក្រសួងការពារជាតិ ក៏មានការចូលរួមពី លោក .លោកស្រី អភិបាលរងរាជធានី ,ប្រធានអនុប្រធានគណកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។
ក្នុងឱកាសនោះ មន្ដ្រីអាជ្ញាធររាជធានីក៏បានអានសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសរំលឹកខួបលើកទី ១៥ នៃទិវាសមាគមអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២២ រួច លោកនាយឧត្តមសេនីយ៍ គន់ គីម ក៏បានពាំនាំនូវការសួរសុខទុក្ខ និងសេចក្តីនឹករឭក ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ដល់លោកយាយ លោកតា បងប្អូន មីងមា និងសាច់ញាតិទាំងអស់របស់អតីតយុទ្ធជន ដែលសម្ដេចមានសេចក្តីនឹករឭកជាខ្លាំង និងសូមជូនពរ អោយបងប្អូនអតីតយុទ្ធជនយើងទាំងអស់ មានសុខភាពល្អទាំងអស់គ្នា។
លោកនាយឧត្តមសេនីយ៍ អគ្គលេខាធិការ បានរំលឹកអំពីវីរភាព និងគុណបំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជនចំពោះជាតិមាតុភូមិនិងប្រជាជនកម្ពុជា ហើយថាការប្រារព្ធទិវាអតីតយុទ្ធជនកម្ពុជា ២១មិថុនា ជារៀងរាល់ឆ្នាំ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យប្រជាជនទូទាំងប្រទេសបានយល់ដឹងកាន់តែទូលំទូលាយបន្ថែមទៀតអំពីអតីតយុទ្ធជន។
លោកបានបន្តថា៖ ក្នុងរយៈពេល ១៥ឆ្នាំកន្លងទៅនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានគិតគូរយ៉ាងខ្លាំង អំពីសុខទុក្ខរបស់អតីតយុទ្ធជនកម្ពុជាយើង ។ ទន្ទឹមនឹងនេះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ទៀត ក៏បានយកចិត្តទុកដាក់ ថែរក្សាដល់អតីតយុទ្ធជនរបស់យើងផងដែរ ជាពិសេទៅទៀតនោះគឺការផ្តល់អទិភាពជូនសមាជិកសមាគមអតីតយុទ្ធជនយើងទទួលបាននូវការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩បានគ្រប់ៗគ្នាក្នុងរយៈកាលកន្លងទៅនេះ ។
លោក បានយកចំណុចសំខាន់មួយចំនួន នៃសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន ដែលមានខ្លឹមសារថា ក្នុងឱកាសខួបលើកទី១៥ នេះ សម្ដេចសូមអំពាវនាវ ដល់បងប្អូនអតីតយុទ្ធជន សូមបន្តរក្សាស្មារតី វីរភាពដ៏ឧត្តុង្គឧត្តម និងសេចក្តីថ្លៃថ្នូរ ដោយជាប្រជាពលរដ្ឋល្អឆ្នើមរបស់ជាតិមាតុភូមិ ដើម្បីបន្តធ្វើជាគំរូល្អក្នុងសង្គមជាតិ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ទូទាំងប្រទេសពិតជាចងចាំជានិច្ច នូវកាលះបង់និងគុណបំណាច់ដ៏ធំធេងរបស់បងប្អូន អតីតយុទ្ធជនគ្រប់រូប ចំពោះជាតិមាតុភូមិ ។
លោកនាយឧត្តមសេនីយ៍ អគ្គលេខាធិការ ក៏បានជំរុញឱ្យថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ត្រូវបន្តយកចិត្តទុកដាក់ដល់អតីតយុទ្ធជនដែលកំពុងរស់នៅតាម ឃុំ សង្កាត់ ដោយត្រូវបែងចែកភារកិច្ចគ្នាចុះជួបសំណេះសំណាល ផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយបងប្អូនតាមគ្រួសារ តាមខ្នងផ្ទះនីមួយៗ។
នាឱកាសនោះដែរ បងប្អូនអតីតយុទ្ធជន ដែលចូលរួមក្នុងពិធីនេះក៏ ទទួលការឧបត្ថម្ភរបស់សម្តេចអគ្គមហាសេនាបតីតេជោ ក្នុងម្នាក់ៗទទួលបានថវិការចំនួន១០០.០០០រៀលផងដែរ៕. សំរិត