ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចុះបិទស្ទីកឃ័រចំណាំងផ្លាត លើបង្គោលសុវត្ថិភាព លើរនាំងដែកសុវត្ថិភាព នៅតាមផ្លូវកោងខ្លាំង ផ្លូវរអិល និងនៅលើក្បាលស្ពានដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

103

ព្រះវិហារ៖  ការិយាល័យសុវត្ថិភាពចរាចរណ៍ផ្លូវគោក  សហការជាមួយការិយាល័យសាធារណការនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ  ជារៀងរាល់ខែ តែងបានចុះបិទស្ទីកឃ័រចំណាំងផ្លាត (ពណ៌លឿង) លើបង្គោលសុវត្ថិភាព  លើរនាំងដែកសុវត្ថិភាព  តាមទីតាំងដែលមានស្ថានភាពផ្លូវកោងខ្លាំង ផ្លូវរអិល និងនៅលើក្បាលស្ពាន ជាពិសេសកន្លែងដែលមានគ្រោះថ្នាក់ញឹកញាប់នៅពេលយប់ និងគោយន្តកន្រ្តៃ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកប្រើប្រាស់យានយន្តលើដងផ្លូវ 

   ការចុះបិទស្លាកសញ្ញានេះ ធ្វើឡើង នៅតាមបណ្ដោយផ្លូវជាតិលេខ៦២  គីឡូម៉ែត្រលេខ៩០  និងផ្លូវជាតិលេខ៩៥  គីឡូម៉ែត្រលេខ៦០ ដើម្បីជាការដាស់តឿន បញ្ញាក់អារម្មនិងពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់យានយន្តដែលកំពុងបើកបរលើផ្លូវ ទាំងថ្ងៃទាំងយប់ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់  ជៀសវាងបាន

ការបង្កគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុណាមួយ។

សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមគោរពច្បាប់  ស្តីពីចរាចរណ៍ផ្លូវគោកទាំងអស់គ្នា  នេះជាការអំពាវនាវពីការិយាល័យសុវត្ថិភាពចរាចរណ៍ផ្លូវគោក  ក៏ដូចមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ ផងដែ៕

 

អត្ថបទដែលជាប់ទាក់ទង