ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម្ចាស់មេដាយសំរិទ្ធស៊ីហ្គេម មានជំនឿចិត្តបាន មេដាយមាសឆ្នាំ២០២៣

122

ភ្នំពេញ៖កីឡាការិនីវ៉ូវីណាមកម្ពុជាពៅសុខាបានបង្ហាញនូវជំនឿចិត្តថាឆ្នាំ២០២៣ខាង
មុខនេះដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនាងនឹងប្រជែងយកមេដាយមាសឲ្យទាល់តែបានទោះបីស៊ីហ្គេមនៅវៀតណាមកីឡាការិនីរូបនេះបានត្រឹមមេដាយសំរិទ្ធក៏ដោយ។

ក្នុងនាមជាម្ចាស់មេដាយមាសពិភពលោកឆ្នាំ២០១៩កីឡាការិនី ពៅ សុខា និយាយថា
ខ្លួនពិតជាមានការសោកស្ដាយសម្រាប់ស៊ីហ្គេមនៅវៀតណាមដែលមិនអាចយកមេដាយមាស បាន។មេដាយសំរឹទ្ធដែលឈ្នះនេះមិនមែនជាគោលដៅរបស់ខ្លួនឡើយព្រោះតែកីឡាការិនីរូបនេះបានត្រៀមខ្លួនយ៉ាងល្អ។តែយ៉ាងណារូបគេនឹងប្រឹងប្រែងកែប្រែរាល់ចំណុចខ្វះខាតដែលមាននោះ ឲ្យមកជាល្អវិញ ដើម្បីប្រជែងយកមេដាយមាសឲ្យខាងតែបាន។

សុខានិយាយថារូបគេពិតជាមានការសោកស្ដាយណាស់ដែលធ្វើមិនសូវបានល្អកាលស៊ីហ្គេមនៅវៀតណាម។ តែយ៉ាងណា យើងនិយាយអីក៏មិនកើតព្រោះវាហួសអស់ទៅហើយ។ អ្វីដែលយើងត្រូវគិតបន្ត គឺស៊ីហ្គេម នៅកម្ពុជាឆ្នាំក្រោយ។
នៅកម្ពុជាយើងអាជ្ញាកណ្ដាលនឹងមានភាពសុក្រឹតមិនដូចនៅវៀតណាមទេ។ខ្ញុំបាន
តាំងចិត្តហើយថាស៊ីហ្គេមនៅកម្ពុជានឹងយកមាសឲ្យបាន។ណាមួយប្រភេទវិញ្ញាសាដែលខ្ញុំឈ្នះមាសនៅ World ហ្នឹង ក៏មានដាក់បញ្ចូលដែរនៅប្រទេសយើង។ ហេតុនេះហើយ ទើបខ្ញុំសង្ឃឹមច្រើន»។
អ្វីដែលសំខាន់គឺការហ្វឹកហាត់ឲ្យបានច្រើនជាងមុនដើម្បីក្នុងនាមជាម្ចាស់ផ្ទះហើយខ្ញុំមានភាពជឿជាក់ក៏ដូចជាសេចក្ដីរំពឹងយ៉ាងខ្លាំងទៅលើមេដាយមាសដែលកម្ពុជាយើងធ្វើម្ចាស់ផ្ទះ។

កីឡាការិនីរូបនេះបានធ្វើការសំណូមពរទៅកាន់អ្នកគាំទ្ររបស់ខ្លួនថាសូមមេត្តាបន្តគាំទ្រ ព្រោះថា អ្នកគាំទ្រជាកម្លាំងចិត្តមួយយ៉ាងសំខាន់ សម្រាប់កីឡាករ-កីឡាការិនីគ្រប់រូប។ គ្រប់គ្នាមិនចង់ទទួលបានលទ្ធផលបរាជ័យនោះឡើយ។ ដូច្នេះ សូមអ្នកគាំទ្រ បន្តគាំទ្រឲ្យបានកាន់តែខ្លាំង ដើម្បីជាកម្លាំងចិត្តសម្រាប់កីឡាករគ្រប់គ្នា។
ក្រុមកីឡាករ-កីឡាការិនី វ៉ូវីណាម កំពុងហ្វឹកហាត់២ពេល ក្នុង១ថ្ងៃ ដោយក្នុងមួយពេល ហាត់រយៈពេល ២ម៉ោង៣០នាទី ទៅ ៣ម៉ោង ដើម្បីត្រៀមការប្រកួតជើងឯក អាស៊ីអាគ្នេយ៍ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅខែមករាឆ្នាំ២០២៣ក្នុងដំណើរឆ្ពោះទៅកាន់ការប្រជែងមេដាយស៊ីហ្គេម នៅកម្ពុជាទៀតផង៕

អត្ថបទដែលជាប់ទាក់ទង