ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ សុំនិទានពីរឿងមាន់បន្តិចទៅចុះ

99

ភ្នំពេញ ៖ នៅតាមតំបន់ជនបទេពីសម័យដែលគេប្រើចន្លុះ ប្រើចង្កៀងប្រេងកាត បើអ្នកធូរធារគេ
ប្រើចង្កៀងម៉ាំងសុងនោះរៀងរាល់យប់គេចាំសហដាប់តែមាន់រងាវចំនួន៣ដងគឺដឹងតែភ្លឺតែម្ដង ។

នោះជារឿងពីព្រេងនាយតែយុគសម័យនេះមាន់ចាប់ផ្ដើមរញ៉េរញ៉ៃមែនទែនហើយ
តិចលោច្រឡំដេកខ្ជិលងើបដោយចាំស្ដាប់មាន់រងាវនោះខុសធ្ងន់ហើយ។មាន់ជាសត្វដែល
ងងឹតពេលយប់ម្លោះហើយម្ល៉ោះហើយឲ្យតែឃើញភ្លើងភ្លឺៗវាចាប់ផ្ដើមរងាវហើយចុះពីទ្រុងចេញរកស៊ីតែម្ដង ។
តាមពិតមាន់ចាញ់បោកភ្លើងអគ្គសនីសោះ ។ឃើញមនុស្សបើភ្លើងស្មានតែភ្លឺដល់ចុះពី
ទ្រុងមនកមនុស្សបិទភ្លើងវិញមាន់ចាប់ផ្ដើមជ្រួលច្របល់ព្រោះងងឹតមិនដឹងជាទៅណាមកណា
ក៏ក្រាប់សុំសុខតែម្ដងទៅ ។

សម័យនេះគ្រប់ទីជនបទត្រង់កន្លៀតណាក៏មានអគ្គីសនីទៅដល់ដែរហើយបើគ្មានអគ្គី
សនីក៏មានភ្លើងដែលដើរដោយថាមពលព្រះអាទិត្យ(សូឡាហ៍)ដែរកុំជោរ។មិនមែនដូចមនុស្សមួយចំនួនដែលរត់ចោលស្រុកនោះខំស្រែកថានៅស្រុកខ្មែរខំជំទាលថាស្រុកខ្មែរមិនជឿន
លឿននោះឡើយ ។

ពួកជំទាលបែបៗបេះគេហៅថាពួកអាជិះយន្ដហោះដើរសុំស្រោមសំបុត្រយកមកជួយ
ជាតិដើម្បីឲ្យជាតិរីកចម្រើន ។បើមានសន្ដានចិត្តជួយជាតិហ្នាមិនចាំបាច់ធ្វើនយោបាយ ឬ
ធ្វើនាយករដ្ឋមន្ត្រីទេក៏ជួយជាតិបានដែរ ។
ខ្វះអីអាជីវករមួយចំនួនគេគ្រាន់តែរកស៊ីធម្មតាក៏អាចជួយជាតិបានខ្លះជួយធ្វើសាលា
រៀនខ្លះជួយធ្វើផ្លូវខ្លះជួយជាស្បៀងអាហារដល់អ្នកក្រីក្រខ្លះជួយឲ្យជនពិការមានការងារធ្វើ
ទៅតាមសមត្ថភាពដែលពួកគេមាន ។

អាមនុស្សចរឹកមាន់គឺអញ្ចឹងឯងមិនចេះរៀនមើលម៉ោង មើលពេលវេលាទេចាំតែភ្លឺអាល
នឹងស្រែករងាវដល់ចាញ់បោកភ្លើងអគ្គីសនីមានអីខកខ្លួន។បែបនេះគេហៅថាអាជំទាលមិនមើលពេលវេលាហើយចុងក្រោយរត់ចោលស្រុក៕

អត្ថបទដែលជាប់ទាក់ទង