ប្រធានមន្ទីរសាធារណការ ខេត្តព្រះវិហារ ជំរុញមន្ត្រីខិតខំបំពេញតួនាទីភារកិច្ចទ្វេរម្តង ដើម្បីឆ្លើយតបនឹងការដំឡើងប្រាក់បៀវត្ស របស់សម្តេចតេជោ
ព្រះវិហារ៖ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ បានជំរុញមន្ត្រីរាជការទាំងអស់ ត្រូវខិតខំបំពេញតួនាទីភារកិច្ចទ្វេរម្តង ដើម្បីឆ្លើយតបចំពោះគុណបំណាច់នឹងការចិត្តទុកដាក់ដ៍ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែនក្នុងការដំឡើងប្រាក់បៀវត្សជូន ។
ការជម្រុញបែបនេះរបស់លោកប្រធានមន្ទីរ បានធ្វើឡើង នាថ្ងៃទី២១ខែមិថុនាឆ្នាំ២០២១នេះ ក្នុងកិច្ចប្រជុំឆ្លងរបាយការណ៍លទ្ធផលការងារប្រចាំខែ មិថុនា ទិសដៅអនុវត្តសម្រាប់ខែកក្កដា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក សំលាងទ្រី ប្រធានមន្ទីរ សាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ និងមានការចូលរួមពីលោកអនុប្រធានមន្ទីរ ព្រមទាំងលោក លោកស្រី ជាប្រធាន អនុប្រធានការិយាល័យ ជាច្រើនរូបទៀត។
លោក សំ លាងទ្រី នៅក្នុងឱកាសនោះ បានថ្លែងនូវការកោតសរសើរនិងអរគុណ ដល់មន្ត្រីរាជការ បុគ្គលិក កម្មករទាំងអស់នៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទី ភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ ធ្វើឱ្យការងារទទួលបានជោគជ័យ ទោះបីមិនបានតាមផែនការដែលយើងបានដាក់ចេញក៏ពិតមែន។ ដោយឡែកចំពោះទិសដៅការងារសម្រាប់ខែកក្កដាខាងមុខនេះ មន្ទីរបានបន្ថែម១ចំណុចទៀតសរុបទាំងអស់៤៩ ចំណុច។ជាមួយគ្នានេះដែរលោក សំ លាងទ្រី ក៏បានថ្លែងណែនាំដល់មន្ត្រីទាំអស់ ត្រូវខិតខំយកចិត្តទុកដាក់បំពេញតួនាទី ភារកិច្ច ឱ្យកាន់តែមានប្រសិទ្ធិភាពថែមទៀត ស្របតាមការយកចិត្តទុកដាក់ដ៍ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានសម្រេចដំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការរបស់យើង៕