ប្រជាពលរដ្ឋ គាំទ្រ ចំណាត់ការ អគ្គស្នងការដ្ឋាននគរបាលជាតិ ដាក់បទបញ្ជាឲ្យនគរបាល សហការជាមួយអាជ្ញាធរទាំងអស់ បន្តបង្ក្រាបការប្រើប្រាស់ផលិតផលស៊ីហ្សា (SISHA) និងបារីអេឡិចត្រូនិក (E-Cigarette)
ភ្នំពេញ : លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិ បានដាក់បទបញ្ជាឲ្យនគរបាល សហការជាមួយអាជ្ញាធរទាំងអស់ បន្តបង្ក្រាបការប្រើប្រាស់ផលិតផលស៊ីហ្សា (SISHA) និងបារីអេឡិចត្រូនិក (E-Cigarette) ដែលកម្រើកឡើងវិញនៅក្នុងសង្គម។ ចំណាត់ការនេះ ទទួលបានការគាំទ្រពីមម្ឈដ្ឋាទូទៅរបស់ប្រជាពលរដ្ឋ ខណៈ(SISHA) និងបារីអេឡិចត្រូនិក (E-Cigarette) វាបានបំផ្លិចបំផ្លាញសុខភាពពលរដ្ឋ។
លោកបញ្ជាក់ថា៖ អគ្គស្នងការដ្ឋាននគរ បាលជាតិ បានដាក់បទបញ្ជាឲ្យកម្លាំងនគរ បាល សហការជាមួយអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធទាំងអស់ បន្តធ្វើការស្រាវជ្រាវឈានដល់ការបង្ក្រាបអាជីវកម្ម និងការនាំចូលផលិតផលស៊ីហ្សា (SISHA) និងបារីអេឡិចត្រូនិច (E-Cigarette) ដែលហាស់កម្រើកឡើងវិញនៅក្នុងសង្គម ជាពិសេសមួយរយៈពេលចុងក្រោយគេសង្កេតឃើញមានក្រុមយុវជន បានប្រើផលិតផលហាមឃាត់នេះគួរឲ្យព្រួបារម្ភ ។
លោកឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ ប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានមានប្រប្រសាសន៍ថា,កម្លាំងជំនាញរបស់លោកកំពុងស្រាវជ្រាវ ករណីថ្នាំជក់ដែលសង្ស័យមានសារធាតុញៀននេះហេីយ ។តែតាមហាងលក់ថ្នាំជក់មួយចំនួនបានបិទបន្ទាប់ពីឃើឃើញផ្សាយព្រោងព្រាត តាម គេហ ទំព័រ បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ជាដើម។
លោកបញ្ជាក់ថា, ប្រជាពលរដ្ឋក៏ចូលរួមសហការ ដោយចាត់ទុកថា,យេីងខ្ញុំនឹងខិតខំប្រមូល ព័ត៌មានបន្ថែមដេីម្បីរាយការណ៍ជូនសមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀន ចាត់ការករណីនេះ ។ បេីមិនដូច្នេះទេ យុវជន យុវ នារី មួយចំនួននឹងរងគ្រោះដោយសារថ្នាំជក់នេះ ៕ សំរិត