ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ តោះ ! ចែកគ្នាស្ដាប់រឿងមិនគួរមាន នៅសាលាក្រុងនិងសាលាខេត្តសៀមរាប

87

ភ្នំពេញ ៖ ប្រសិនបើអញ្ចឹងមែននោះវាពិតជារឿងចម្លែកមហាចម្លែកហើយដែលមានមន្ត្រីយោធា
២រូបដែលជាកូននិងក្មួយរបស់លោកផ្កាយ៤ដ៏មានឥទ្ធិពលមួយរូបនៅក្រសួងការពារជាតិចង់បានតំណែងជាអភិបាលរងរាជជា
នីភ្នំពេញ និង មួយរូបទៀតចង់បានតំណែងជាអភិបាលរងខេត្តសៀមរាប ។
មិនទាន់ដឹងថាពិតឬមិនពិតទេតែថ្ងៃមុនចូលទៅលេងសាលាក្រុងភ្នំពេញនិងសាលា
ខេត្តសៀមរាបឭគេនិយាយបែបនេះ។

នាយវឹងខ្ញុំមិនហ៊ានចាត់ទុកថាពិតឬជាការនិយាយបំផ្លើសនោះឡើយតែបើគ្មានហេតុធ្វើម៉េចនឹងមានផលទៅហ្ន?
គេនិយាយថាអ្នកដែលចង់អង្គុយកៅអីសាលាក្រុងនិងសាលាខេត្តសៀមរាបនោះសុទ្ធ
តែមានសក្តិពាក់ខ្ពស់ៗនៅក្នុងក្របខ័ណ្ឌក្រសួងការពារជាតិ ។ជាមួយនឹងការចង់បានតំណែង
នេះពួកគេសុំមិនបោះបង់ចោលក្របខ័ណ្ឌយោធាទៅទៀតគឺនៅចង់ពាក់ផ្កាយដដែល ។ហេស
ហេ ដូចជាចង់ខិលបន្តិចហើយបើធ្វើបែបនេះមែននោះ ។

ម៉េចចង់ស៊ីប្រាក់ខែ២កន្លែងឬ ?ឭគេនិយាយទៀតថាគេកំពុងតែរត់ការរឿងនេះតែត្រង់
ថាបានឬមិនបានគ្មាននរណាហ៊ាននិយាយឡើយព្រោះវាសុទ្ធតែជារឿងរបស់អ្នកធំដែលមានសក្តិខ្ពង់ខ្ពស់ ។
តាមពិតបើជ្រុលជាធ្វើជាទាហ៊ានហើយនៅចង់បានតំណែងជាអជ្ញាធរមកធ្វើស្អីទៀត
ឆ្ងល់ដែរ ។បែបនេះប្រយ័ត្នតែគេដឹងគេដៀលថាជាប្រភេទទឹកស្ទឹងចង់បំពានទឹកទន្លាហើយហ្នាអស់លោក ។

សម្ដេចតេជោដែលក្លាយជានាយករដ្ឋមន្ត្រីទល់សព្វថ្ងៃនេះគឺបានមកដោយការរំដោះ
ជាតិបើនិយាយឲ្យស្រួលស្ដាប់គឺយកជីវិតទៅដាក់ទុនបើស្លាប់គឺស្លាប់។ចុះសព្វថ្ងៃនេះស្រុក
យើងមានសង្គ្រាបពីណាមកទៀតជួយគ្នាថែរក្សាសន្តិភាពឲ្យតែគង់វង្សទៅនោះមិនចាំបាច់
យកជីវិតធ្វើដើមទុនរំដោះជាតិនោះឡើយ ។

តំណែងមិនមាននរណាម្នាក់ស្ពាយមកពីកំណើតទេ ។អ្វីៗព្រហ្មលិខិតបានចាររួចហើយ
ថានរណាធ្វើអី ៗ ក្នុងជីវិតនេះកុំខំពេកថែរក្សាសន្ដិភាពទៅកុំអារបៀបធ្វើជាទាហានសុខៗ
ស្រាប់តែចង់កានការងារជាអជ្ញាធរបែបនេះប្រយ័ត្នគេដឹងគេសើចហ្នា ៕

អត្ថបទដែលជាប់ទាក់ទង