អ្នកទស្សនាលង់ហើយអូន៖ ពាក់អាវយឺត បញ្ចេញសាច់សខ្ចី អញ្ចឹង
ភ្នំពេញ៖ តាមរយៈបណ្ដាញសង្គមកំពុងក្លាយជាទិសដៅទីមួយដែលមនុស្សទូទាំងពិភព លោកកំពុងតែ ប្រើប្រាស់ជាប្រចាំថ្ងៃ សម្រាប់បម្រើដល់ ទំនាក់ទំនង ការកំសាន្ត ចំណេះដឹង ចែករំលែកអ្វីថ្មីៗ សុខភាព និង សម្រស់ជាដើម ។
ហើយសព្វថ្ងៃនេះបណ្ដាញសង្គមដ៏ល្បីជាច្រើនដូចជា Facebook, Tik Tok, BIGO Live , Tutu Live …ជាពិសេសពិភពកំសាន្តដ៏ធំជាងគេក្នុងលោកគឺYouTube កំពុងក្លាយជាទីដែលមនុស្សសម័យទំនើបខំបញ្ចេញសិល្បៈ ឬ សង្គមផ្សេងអោយពិភពលោកបានដឹង។
អ្វីដែលកាន់តែពិសេស ធ្វើអោយអ្នកលេងបណ្ដាញសង្គមជ្រួលជ្រើមយ៉ាងខ្លាំង ក្នុងមួយរយៈកាលចុងក្រោយនេះ បណ្ដាញសង្គមក្លាយជាកន្លែងកំសាន្ត និងជា ទីផ្សារអនឡាញដ៏ធំជាងគេក្នុងលោក ក្នុងនោះមានការ លក់ផលិតផល តាមអនឡាញ ដូចជាសំលៀកបំពាក់ គ្រឿងឧបភោគបរិភោគ ឧបករណ៍ប្រើប្រាស់ និងគ្រឿងសំអាងកាយជាដើម ។
ដើម្បីទាក់ទាញការចូលទស្សនាអោយបានច្រើន ហើយលក់ទំនិញក្នុងបណ្ដាញសង្គមដាច់បានច្រើននារីៗ មួយចំនួនជាពិសេស
អ្នកលក់ឡេ លាបស្បែកបានស្លៀកពាក់យ៉ាងសិចស៊ីលិចលើ ខោចក្រោមធ្វើអោយអ្នកទស្សនាមិនដែលអូសរំលងឡើយ បើបាន ឃើញហើយ មើលទាល់តែចប់ ។ មិនតែប៉ុណ្ណោះ បើប្រុសៗបើកចាំឃើញហើយ ច្បាស់ ជាចាប់អារម្មណ៏ចង់បាននែបនិតទៀតផង ៕
សំរិត