ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរសាធារណការខេត្តព្រះវិហារ ជួសជុល​ ថែទាំ​ ផ្លូវក្រាលគ្រួសក្រហម​ តាមផ្លូវក្រវ៉ាត់ព្រំដែន​ កម្ពុជា-ថៃ​ ប្រវែងជិត១០គីឡូម៉ែត្រ​

77

ភ្នំពេញ៖ កំណាត់ផ្លូវខេត្តលេខ២PVH ប្រវែងជិត១០គីឡូម៉ែត្រដែលជា ផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជាថៃស្ថិតក្នុងឃុំស្រអែមស្រុកជាំក្សាន្ត ដែលរងការខូចខាតដោយកន្លែង ត្រូវបានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារធ្វេីការជួសជុលថែទាំឡេីងវិញ

  លោក សំ លាងទ្រី ប្រធានមន្ទីរ សាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ បានអោយដឹងថា៖ ថ្ងៃទី២២ ខែមិថុនាឆ្នាំ២០២២នេះក្រុមការងារជួសជុលថែទាំផ្លូវថ្នល់នៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានធ្វេីការជួសជុលថែទាំលេីកំណាត់ផ្លូវខេត្តលេខ២PVH ប្រវែង ,៥០គីឡូម៉ែត្រចាប់ពីភូមិបង្គោលប្រាំបី ដល់ ភូមិអង្គ្រងឃុំស្រអែមស្រុកជាំក្សាន្តដោយធ្វើការថែមដីល្បាយថ្ម កៀរសម្រួល ស្រោចទឹក កិនបង្ហាប់

   លោកបញ្ជាក់ថា កំណាត់ផ្លូវខេត្តលេខ2PVH1 ដែលក្រុមការងារកំពុងធ្វេីការជួសជុលថែទាំនៅពេលនេះគឺជាប្រភេទផ្លូវក្រាលគ្រួសក្រហមតាមផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជាថៃជាផ្លូវដែលមានសារ:សំខាន់សម្រាប់ប្រជាពលរដ្ឋធ្វេីដំណេីរនិងដឹកជញ្ជូនកសិផលផ្សេងៗពិសេសជាផ្លូវយុទ្ធសាស្ត្រដ៍សំខាន់សម្រាប់កងទ័ពថែមទៀតផង។

  លោក សំ លាងទ្រី សូមបងប្អូនបេីកបរដោយប្រុងប្រយ័ត្នប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដេីម្បីជៀសវាងការកេីតឡេីងនូវករណីគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ៕

 

អត្ថបទដែលជាប់ទាក់ទង