ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វេទិកាសារព័ត៌មាន សម្រាប់គោលដៅស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម

65

ភ្នំពេញ៖វេទិកាសារព័ត៌មានពិតជាមានសារសំខាន់ណាស់ហើយគោលដៅសំខាន់គឺ
ចង់ឲ្យអ្នកទាំងអស់គ្នាក្នុងនាមគ្រួសារតែមួយជាអ្នកផ្សព្វផ្សាយព័ត៌មានចូលរួមជំរុញការផ្សព្វផ្សាយក្នុងក្របខណ្ឌជាតិឲ្យបានកាន់តែសកម្មថែមទៀតនៃដំណើរឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។
ខាងលើនេះជាប្រសាសន៍របស់ឯកឧត្តមបណ្ឌិតថោងខុនដែលបានអញ្ជើញផ្តល់កិត្តិ
យសដ៏ខ្ពង់ខ្ពស់ជាមួយឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអនុប្រធាន CAMSOC នៅក្នុងវេទិកាសារព័ត៌មានជាមួយប្រព័ន្ធផ្សព្វផ្សាយ ផលិតកម្មទូរទស្សន៍ ពិធីករ ពិធីការិនី ដែលធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ម្សិលម៉ិញនេះ។

ឯកឧត្តមបណ្ឌិត ថោង ខុន គូសបញ្ជាក់ទៀតថា ដំណើរការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេមឆ្នាំ២០២៣គឺនៅសល់ពេលត្រឹម៣១៦ថ្ងៃទៀតដែលពេលវេលានេះមិនមែនជាពេលវេលាច្រើនប៉ុន្មានប៉ុន្តែក៏វាមិនខ្លីពេកដែរដូច្នេះឯកឧត្តមបានស្នើឲ្យប្រព័ន្ធផ្សព្វផ្សាយជួយជំរុញបន្ថែមនូវការផ្សព្វផ្សាយឲ្យកាន់តែផុសផុលជូនដល់ប្រជាពលរដ្ឋ។ការងារជំរុញនិងការបញ្ជ្រាបការយល់ដឹងរបស់បណ្តាយផ្សព្វផ្សាយអំពីដំណើរឆ្ពោះទៅស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេមជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា គួរតែត្រូវបានបង្កើតទៀត តាមរយៈការផ្សព្វផ្សាយព័ត៌មាននេះ។
សូមឲ្យបណ្ដាសារព័ត៌មានទាំងអស់មេត្ដាជួយដុតដៃដុតជើងដូចដែលបានជម្រាបជូន
ក្នុងវេទិកាគឺជួយផ្សព្វផ្សាយដោយស្ម័គ្រចិត្តជួយជំរុញអំពីបញ្ហាអ្វីដែលជាគោលការណ៍
CAMSOCជាពិសេស គឺជំរុញការផ្សព្វផ្សាយព័ត៌មាននូវយុទ្ធនាការជាតិសំខាន់ៗដូចជាប្រជា
ជនម្នាក់លេងកីឡាមួយមុខដើម្បីជំរុញធ្វើម៉េចឲ្យចូលរួមចលនាកម្ពុជាស្អាតចូលរួមការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍កាត់បន្ថយគ្រឿងញៀនដូចដែលអាជ្ញាធរគ្រឿងញៀននិងក្រសួងមហាផ្ទៃលោកបានខិតខំធ្វើរៀងរាល់ថ្ងៃនេះ។

ឯកឧត្តមបន្តទៀតថាយើងត្រូវតែមានការចូលរួមបន្ថែមទៀតដើម្បីឲ្យកម្ពុជាយើងក្លាយជាគោលដៅមួយស្អាតគោលដៅមួយដែលគ្រោះថ្នាក់ចរាចរណ៍ត្រូវបានកាត់បន្ថយយ៉ាងច្រើន ជាប្រទេសមួយ ដែលមិនមានឥទ្ធិពលច្រើនពីគ្រោះញៀននេះ។
ព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ ពេលប្រតិភូកីឡាមកពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍និងភ្ញៀវអន្តរជាតិមកដល់កម្ពុជាប្រជាជន
កម្ពុជាទាំងអស់គប្បីផ្ដល់បដិសណ្ឋារកិច្ចដ៏ល្អ ទៅដល់ភ្ញៀវដែលបានចូលរួម។

ជារួម គឺជាប្រយោជន៍សម្រាប់សង្គមជាតិទាំងមូល គឺថាយកព្រឹត្តិការណ៍ស៊ីហ្គេមនេះ ជាឱកាសមួយសម្រាប់ធ្វើការអប់រំសង្គមនៅពេលនោះយើងអាចកត់សម្គាល់ថានៅពេលស៊ីហ្គេមកម្ពុជាយើងមិនសូវមានបញ្ហាគ្រឿងញៀនឬគ្រោះថ្នាក់ចរាចរណ៍ទៀតទេពិសេសគឺកម្ពុជាកាន់តែស្អាតនៅពេលយើងធ្វើម្ចាស់ផ្ទះស៊ីហ្គេមនេះ។នេះជាបញ្ហាសំខាន់ដែលយើងត្រូវយកព្រឹត្តិការណ៍នេះដើម្បីធ្វើការអប់រំសង្គមនិងធ្វើការអភិវឌ្ឍកម្ពុជាយើងឲ្យកាន់តែខ្លាំងក្លាថែមទៀត។

ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នឹងដំណើការជាផ្លូវការពីថ្ងៃទី៥ដល់ថ្ងៃទី១៧ ខែឧសភាឆ្នាំ២០២៣ខណៈការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមនឹងដំណើរការពីថ្ងៃទី៣ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣៕

អត្ថបទដែលជាប់ទាក់ទង