ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដាក់ស្រាថ្នាំអស់កន្លះលីត្រ ចៅអកត្តញ៉ូ យកចបកាប់ វាយសម្លាប់ជីដូន

208

ភ្នំពេញ ៖ នគរបាលខណ្ឌប្ញស្សីកែវ បានតាមប្រម៉ាញ់ចាប់ជនដៃដល់ម្នាក់ ដែលយកចបកាប់ វាយសម្លាប់ជីដូនទាំងកណ្តាលអធ្រាត្រ កាលវេលាម៉ោង ៤៖៤០នាទី នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ ត្រង់ចំណុចផ្ទះលេខ១៦៧A ផ្លូវជាតិលេខ៥ ក្រុម២ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាកខណ្ឌឫស្សីកែវ។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការខណ្ឌប្ញស្សីកែវ បានអោយដឹងថា ជនរងគ្រោះឈ្មោះ មុំ ហៀង ភេទស្រី អាយុ៧៧ឆ្នាំ ទីលំនៅកន្លែងកើតហេតុខាងលើមុខរបរនៅផ្ទះ ។

ជនបង្កឈ្មោះ ឯម ពិសិទ្ធ ភេទប្រុស អាយុ៣០ឆ្នាំ(ត្រូវជាចៅបង្កើត) ទីលំនៅកន្លែងកើតហេតុខាងលើ មុខរបរគ្មាន ។

សមត្ថកិច្ច បានបញ្ជាក់ថា មុនពេលកើតហេតុវេលាម៉ោងប្រហែល២,១៥នាទីរំលងអាធ្រាត ជនសង្ស័យបានទិញស្រាថ្នាំកន្លះលីត្រ យកមកផឹក រហូតដល់ម៉ោងកើតហេតុ (៤៖៤០នាទី) ជនរងគ្រោះបានដើរចេញពីក្នុងផ្ទះមកដល់ចំណុចមាត់ជណ្ដើរ ជនដៃដល់បានយកចបកាប់មកវាយបណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ រួចគេចខ្លួនបាត់។ ក្រោយពីទទួលពាក្យបណ្តឹងសមត្ថកិច្ចជំនាញខណ្ឌ ប៉ុស្តិ៍បានបន្តនីតិវិធី ស្រាវជ្រាវជាបន្តបន្ទាប់ឈានទៅដល់ឃាត់ខ្លួនជនបង្កបាន នៅថ្ងៃទី២៣ ខែឆ្នាំដដែល វេលាម៉ោង១៧,០០នាទី ត្រង់ចំណុចគល់ស្ពាន លី យុងផាត់ ខាងកើត ស្ថិតក្នុងភូមិព្រែកតារដ្ឋ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា។

ក្រោយពីសមត្កិច្ចបានធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានយកចបកាប់ ដងដែក វាយទៅលើជីដូន ប្រាកដមែន។

បច្ចុប្បន្ន ជនដៃដល់ បាននិងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី។

អត្ថបទដែលជាប់ទាក់ទង