ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ផ្ញើសារលិខិតជូនឯកឧត្តម ផាម មិញជិញ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងកម្ពុជា និងវៀតណាម

236

 

ភ្នំពេញ ៖ នៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារលិខិតជូនឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រី សាធារណរដ្ឋសង្គមនិយមវៀតណាម ហាណូយ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។

សម្តេចតេជោ នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា តាមនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមសំដែងនូវអំណរសាទរយ៉ាងកក់ ក្តៅបំផុត និងសូមប្រសិទ្ធពរបវរមហាប្រសើរជូនចំពោះឯកឧត្តម និងប្រជាជនវៀតណាមជាទី រាប់អាន ក្នុងឱកាសដ៏នក្ខត្តឫក្សនៃខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម និងឆ្នាំមិត្តភាពកម្ពុជា វៀតណាម២០២២ ។

នេះពិតជាពេលវេលាដ៏ប្រសើរដើម្បីជំរុញឲ្យកាន់តែខ្លាំងក្លានូវមិត្តភាពដ៏ជិតស្និទ្ធ និងកិច្ច សហប្រតិបត្តិការដ៏រឹងមាំរវាងប្រទេសយើងទាំងពីរ ដែលបានផ្សារភ្ជាប់គ្នាអស់រយៈពេលជាច្រើន រយឆ្នាំមកហើយ មុនពេលដែលយើងបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការក្នុងឆ្នាំ១៩៦៧។ ខ្ញុំ មានការរីករាយដោយបានសង្កេតឃើញថា ចំណងទាក់ទងមិត្តភាពជាបងប្អូនដ៏ល្អ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធកំពុងបន្តរីកចម្រើន និងត្រូវបានពង្រឹងក្នុងរយៈពេលជាច្រើនទសវត្សមក នេះ ក្រោមស្មារតីភាពជាអ្នកជិតខាងល្អ សាមគ្គីភាព ជំនឿជឿជាក់ និងការយោគយល់គ្នាទៅវិញ ទៅមក ក៏ដូចជាកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។

ក្នុងដំណើរឆ្លងកាត់ការលំបាកជាច្រើនសម្រាប់ពេលវេលាដ៏យូរ ក្នុងបុព្វហេតុរំដោះ ការ បង្រួបបង្រួមឯករាជ្យ និងការអភិវឌ្ឍន៍ជាតិ ខ្ញុំជឿជាក់យ៉ាងមុតមាំថា កម្ពុជា និងវៀតណាមនឹង បន្តជម្រុញអោយកាន់តែស៊ីជម្រៅថែមទៀតសម្រាប់ចំណងមិត្តភាពជាប្រពៃណី ទំនាក់ទំនងយូរ អង្វែង និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរបស់យើង ក្នុងវិស័យជាច្រើន ទាំងទ្វេភាគី តំបន់ និងវេទិកាអន្តរជាតិក្នុងឆ្នាំបន្តបន្ទាប់ ដែលវានឹងរួមចំណែកយ៉ាងសំខាន់ដល់ការរក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព នៃសហគមន៍អាស៊ាន និងពិភពលោក។

ឆ្លៀតក្នុងឱកាសនេះដែរ ខ្ញុំសូមសំដែងការអបអរសាទរអស់ពីដួងចិត្តជូនប្រជាជន និង រដ្ឋាភិបាលវៀតណាម ដែលបន្តទទួលបានជោគជ័យក្នុងការសម្រេចបាននូវការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ក៏ដូចជា លើកកម្ពស់តួនាទីយ៉ាងសកម្មរបស់ខ្លួន ទាំងនៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ៕

អត្ថបទដែលជាប់ទាក់ទង