សមត្ថកិច្ចជំនាញចុះផ្សព្វផ្សាយធ្វើកិច្ចសន្យា ស្តីអំពីការចាត់វិធានការបង្ការ បញ្ឈប់ការប្រើប្រាស់ ការធ្វើអាជីកម្ម និងការនាំចូលផលិតផលស៊ីហ្សានិងបារីអេឡិចត្រូនិច
ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ ក្រោមការចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន បានសហការជាមួយកម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចបានចុះផ្សព្វផ្សាយ និងចុះកិច្ចសន្យា ស្តីអំពីការចាត់វិធានការ បង្ការ បញ្ឈប់ការប្រើប្រាស់ ការធ្វើអាជីកម្ម និងការនាំចូលផលិតផលស៊ីហ្សា(SISHA) និងបារីអេឡិចត្រូនិច(E-Cigarette)នៅក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ៕