មន្ត្រីបច្ចេកទេសកម្ពុជា២រូប នឹងធ្វើជាអាជ្ញាកណ្ដាល នៃការប្រកួតអាស៊ាន ប៉ារ៉ាហ្គេមលើកទី១១
ភ្នំពេញ៖លោកហែម គីរីអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកនិងលោកលោក នាង សូរិទ្ធិយ៉ាដោយលោកទើប ត្រឡប់ពីធ្វើអាជ្ញាកណ្តាលចៅក្រមកម្រិតអន្តរជាតិក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១នៅប្រទេសវៀតណាម នោះត្រូវបានទទួលការអញ្ជើញ ទៅធ្វើជាអាជ្ញាកណ្ដាលក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១១នៅទីក្រុងសូឡូប្រទេសឥណ្ឌូនេស៊ី ។
សម្រាប់អាស៊ានប៉ារ៉ាហ្គេមនេះជាលើកដំបូងហើយដែលកម្ពុជាបានទទួលការអញ្ជើញទៅចូលរួមធ្វើជាអាជ្ញាកណ្ដាល ។សូមបញ្ជាក់ថាសម្រាប់ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើក
ទី១១នេះនឹងចាប់ផ្ដើមប្រកួតពីថ្ងៃទី៣០កក្កដាដល់ថ្ងៃទី៦ខែសីហាហើយកីឡាចំនួន១៤ប្រភេទត្រូវបានដាក់ឲ្យប្រកួត។សម្រាប់កម្ពុជានឹងបញ្ជូនកីឡាចំនួន១១ប្រភេទទៅចូលរួមប្រកួតដែរ ។
កីឡាទាំង ១៤ប្រភេទនោះ រួមមាន អត្តពលកម្ម, បាញ់ធ្នូ, វាយសី, បូស្យា, បាល់ទាត់៧ម្ខាង (ចលករខួរក្បាល), អុក, បាល់បោះជនពិការភ្នែក, យូដូ, លើកទម្ងន់, ហែលទឹក, វាយកូនឃ្លីលើតុ, វាយកូនបាល់លើរទេះ, បាល់ទះអង្គុយ និងបាល់បោះរទេះ។
ចំពោះកម្ពុជា នឹងចូលរួមប្រកួតលើ ១១ប្រភេទកីឡា រួមមាន អត្តពលកម្ម, ហែលទឹក, បាល់ទះអង្គុយបុរស និងនារី, បាល់បោះរទេះបុរស និងនារី, បាល់បោះជនពិការភ្នែក, បាល់ទាត់៧ម្ខាង (ចលករខួរក្បាល), វាយកូនឃ្លីលើតុ, វាយសី, លើកទម្ងន់, អុក និង បូស្យា។
មន្រ្ដីបច្ចេកទេសអន្តរជាតិរបស់កម្ពុជាទាំង២រូបនឹងធ្វើដំណើរចាកចេញពីព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ និងត្រឡប់មកវិញនាថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០២២៕