ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមការងារមន្ទីរសាធារណការ ខេត្តព្រះវិហារសម្អាតរុក្ខជាតិដោយម៉ាសុីនស្វ័យប្រវត្តិ​ សងខាងផ្លូវជាតិនិងផ្លូវខេត្តក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត

95

ព្រះវិហារ៖ ក្រុមការងារមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបាននិងកំពុងចុះសម្អាតរុក្ខជាតិដោយម៉ាសុីនស្វ័យប្រវត្តិសងខាងផ្លូវជាតិនិងផ្លូវខេត្តក្នុងភូមិសាស្ត្រស្រុកជាំក្សាន្តដេីម្បីសម្រួលការធ្វេីដំណេីររបស់ប្រជាពលរដ្ឋ

  លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនដឹកជញ្ជូនខេត្តព្រះវិហារបានអោយដឹងថា៖ អនុវត្តតាមការណែនាំរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារក្រុមការងារថែទាំផ្លូវថ្នល់នៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២នេះក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានចុះធ្វេីសកម្មភាពសម្អាតរុក្ខជាតិ(កាត់ស្មៅដោយម៉ាស៊ីនស្វ័យប្រវត្តិ)សងខាងផ្លូវជាតិ និងផ្លូវខេត្តក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត ដេីម្បីសម្រួលដល់ការធ្វេីដំណេីររបស់ប្រជាពលរដ្ឋ។

   លោកសំ លាងទ្រី សូមជូនពរការធ្វេីដំណេីររបស់បងប្អូនប្រជាពលរដ្ឋជួបតែសុខសុវត្ថិភាពពិសេសសូមចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់ៗគ្នាដេីម្បីខ្លួនយេីងក្រុមគ្រួសារអ្នកដ៍ទៃនិងសង្គមជាតិយេីង៕

 

អត្ថបទដែលជាប់ទាក់ទង